សហជីពខេត្តយូណាន សហការជាមួយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដើម្បីបណ្តុះបណ្តាលសមត្ថភាពជំនាញកម្មករក្នុងការជុំរុញកំណើនសេដ្ឋកិច្ច
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ខែសីហានេះ លោកសោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានជួបពិភាក្សាជាមួយគណប្រតិភូសម្ព័ន្ធ សមាគមមិត្តភាពសហជីពខេត្តយូណានមកពីប្រទេសចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

នៅក្នុងជំនួបពិភាក្សាទ្វេភាគីតំណាងសម្ព័ន្ធសមាគមមិត្តភាពសហជីពខេត្តយូណានបានលើកឡើងថា ចំណងសាមគ្គីកម្ពុជា-ចិន មានយូរលង់មកហើយ និងជាដៃគូរសហការយ៉ាងល្អលើគ្រប់វិស័យ។សម្ព័ន្ធសមាគមមិត្តភាពសហជីពខេត្តយូណានមានច្បាប់គាំពារកម្មករការពារសិទ្ធិនិងអត្ថប្រយោជន៌កម្មករនិងច្បាប់នានា ដែលសភាចិនបានអនុម័ត្ត និងបានបង្កើតកម្មវិធីប្រកួតប្រជែងដើម្បីបង្កើននូវចំណេះដឹងរបស់កម្មករនិងការអប់រំការផ្តល់សេវាកម្មនិងលើកទឹកចិត្តឲ្យសាមគ្គីគ្នា នៅក្នុងរោងចក្រ សហគ្រាសនានាធានាលើកកម្ពស់ជីវភាពកម្មករ។

តំណាងគណៈប្រតិភូនៃសម្ព័ន្ធសមាគមមិត្តភាពសហជីពខេត្តយូណានមានគោលដៅ សហការជាមួយសភាសម្ព័ន្ធសហជីពជាតិកម្ពុជាធ្វើជាដៃគូល្អ ឲ្យកាន់តែស៊ីជម្រៅ ហើយចំណងមិត្តភាពទាំងពីរស្ថិតស្ថេរអមតៈ។ ជាមួយគ្នានោះ សម្ព័ន្ធសមាគមមិត្តភាពសហជីពខេត្តយូណានអញ្ជើញថ្នាក់ដឹកនាំនៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជាជ្រើសរើសពេលវេលាសមស្របណាមមួយអញ្ជើញ ទៅបំពេញទស្សនៈកិច្ចនៅខេត្តយូណាន។

ឱកាសនោះដែរលោកសោម អូន មានប្រសាសន៏លើកឡើងថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា មានសមាជិកសរុបជាង ៥០ម៉ឺននាក់ដែលបានដើរ តួនាទីសំខាន់ក្នុងការពិភាក្សាតម្លើងប្រាក់ឈ្នួលអប្បរមាជាប្រចាំឆ្នាំជូនដល់កម្មករកម្មការិនីនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងផលិត ស្បែកជាងនៅកម្ពុជានិងការអនុវត្តច្បាប់ការងារនិងមានកិច្ចសហការវិស័យសហជីពកម្ពុជា ជាមួយសហជីពប្រទេសចិនដែលមានកិច្ចសហការជាមួយគ្នាយ៉ាងល្អ។

លោកសោម អូន បានឲ្យដឹងទៀតថា សហជីពចិន បានផ្តល់រថយន្តក្រុងចំនួន ២គ្រឿងដល់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សម្រាប់ប្រើប្រាស់ ក្នុងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា។សហជីពនៅកម្ពុជា បានធ្វើការបណ្តុះបណ្តាលដល់កម្មករកម្មការិនីនៅតាមបណ្តារោងចក្រសហគ្រាសអំពីច្បាប់ការ ងារនិងច្បាប់ស្តីពីសហជីពឲ្យកម្មករទាំងអស់បានយល់ដឹងកាន់តែច្បាស់។សភាសម្ព័ន្ធសហជីពជាតិកម្ពុជានិងមានគំរោងពង្រីកកិច្ចសហការជាមួយសហជីព នៅតាមបណ្តាខេត្តនានាមួយ ចំនួនទៀត នៅប្រទេសចិនឲ្យ បានស៊ីជម្រៅស្របទៅតាមគោលនយោបាយនៃថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation