គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្នើដល់លោកគ្រូអ្នកគ្រូជួយអប់រំបន្តដល់សិស្ស និងមនុស្សជុំវិញខ្លួនឱ្យចូលរួមគោរពច្បាប់ចរាចរណ៍
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) និងក្រុមហ៊ុនហ៊ីយ៉ាន់ ដាយកាំកូម៉ូទ័ បានប្រគល់មួកសុវត្ថិភាព និងរនាំងសុវត្ថិភាព ជូនដល់លោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាកុលាបទី១ ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា គោលបំណងនៃការរៀបចំពិធីនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងការស្នើសុំរបស់លោកគ្រូ អ្នកគ្រូ និងចូលរួមលើកកម្ពស់ការយល់ ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលជា ជនងាយគ្រោះថ្នាក់ដោយសា រគ្រោះថ្នាក់ចរាចរណ៍។ លោកជំទាវណែនាំទៅដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជួយអប់រំផ្សព្វផ្សាយបន្តដល់ ក្រុមគ្រួសារ បងប្អូន មិត្តភ័ក្តិ ចូលរួមគោរពច្បាប់ ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដូចជានៅពេលជិះម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឱ្យបាន ត្រឹមត្រូវជានិច្ច កុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ មិនបើកបរក្រោមឥទ្ធិពលនៃ គ្រឿងស្រវឹង ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅ កម្រិតទាបបំផុត។

លោក ប្រាយ អាន នាយកប្រតិបត្តិក្រុមហ៊ុនហ៊ីយ៉ាន់ដាយ កាំកូម៉ូទ័រ បានឱ្យដឹងថា យុទ្ធនាការនេះ សហការរៀបចំឡើងដោយគណៈកម្មាធិការ ជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនហ៊ីយ៉ុនដាយកាំកូម៉ូទ័រ និងទទួលបានការឧបត្ថម្ភជាមួកសុវត្ថិភាព រនាំងសុវត្ថិភាព ពីក្រុមហ៊ុនហ៊ីយ៉ាន់ដាយកូម៉ូទ័រ និងផ្លាកសុវត្ថិភាពសម្រាប់ឆ្លង ផ្លូវពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)៕អត្ថបទ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation