ក្រសួងទេសចរណ៍ណែនាំដល់ម្ចាស់អាជីវកម្មត្រូវរក្សា ឬបញ្ចុះតម្លៃសេវាកម្មរបស់ខ្លួនដែលអាចធ្វើទៅបាន ក្នុងអំឡុងពេលប្រឡងបាក់ឌុប
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសអំពីការណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃសេវាកម្មទេសចរណ៍ក្នុងអំឡុងពេលប្រឡងមធ្យមសិក្សា ទុតិយភូមិឆ្នាំ២០១៨។

យោងតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ម្ចាស់អាជីវកម្មទាំងអស់ ត្រូវរក្សាតម្លៃសេវាកម្ម និងទាំងគុណភាពសេវាកម្មរបស់ខ្លួន ដោយមិនត្រូវតម្លើងថ្លៃនោះទេ ឬត្រូវពិនិត្យលទ្ធភាពបញ្ចុះតម្លៃសេវាកម្ម តាមដែលអាចធ្វើទៅបាន។

ការអំពាវនាវរបស់ក្រសួងទេសចរណ៍បែបនេះ ធ្វើឡើងខណៈ ដែលក្រសួងអប់រំយុវជននិងកីឡា និងរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស នៅថ្ងៃទី២០ ២១ ខែសីហា ឆ្នាំ២០១៨នេះ សម្រាប់ សិស្សានុសិស្ស។

ក្នុងអំឡុងពេលប្រឡងនោះ សិស្សានុសិស្ស និងក្រុមការងាររៀបចំការប្រឡងចាំបាច់ត្រូវធ្វើបំលាស់ទីទៅតាមទីតាំងមណ្ឌលប្រឡង ដោយស្នាក់នៅទីរួមខេត្ត ជាផ្ទះសំណាក់ ឬកន្លែងស្នាក់នៅមួយចំនួនទៀត ដើម្បីចូលរួមប្រឡងមធ្យមសិក្សា ទុតិយភូមិឆ្នាំ២០១៨ ខាងមុខ។

ឆ្លើយតបនឹងការអំពាវពាវនេះ ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ប្រធានសមាគមឧស្សាហកម្មទេសចរណ៍ និង ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់បានសន្យានឹងផ្តល់កិច្ចសហការ​ ក៏ដូចជា អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងឲ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់។

សូមជំរាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៨នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០និង២១ ខែសីហា ឆ្នាំ២០១៨ ដោយមានសិស្សដាក់ពាក្យប្រឡងមានចំនួន ១១៧.០៦១នាក់ ចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រចំនួន ៥១,៧% និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤៨,៣% ដោយមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ក្នុងនោះមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន ៩៩ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦ មណ្ឌល៕អត្ថបទ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation