រយៈពេលជាង៧ខែ បង្រ្កាបគ្រឿងញៀនជាង៤ពាន់ករណី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ក្នុង រយៈពេលជាង៧ខែនាឆ្នាំ២០១៨នេះ សមត្ថកិច្ចពាក់ព័ន្ឋបានឃាត់ខ្លួនអ្នកពាក់ព័ន្ឋបានចំនួន៩៤៤១នាក់ និងដកហូតសារធាតុញៀនបានមួយចំនួនធំ។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី១៦ខែសីហា សមត្ថកិច្ចចម្រុះបង្រ្កាបបានបទល្មើសគ្រឿងញៀនគ្រប់ប្រភេទចំនួនចំនួន ៤៧៦៨ករណី ( ជនបរទេស ២១៣នាក់ មាន ១៥សញ្ជាតិ)។

របាយការណ៍ដដែលបានឲ្យដឹងបន្ថែមថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរឹបអូសបានសារធាតុញៀនគ្រប់ប្រភេទទម្ងន់ជាង៤៧២គីឡូក្រាម និង ៥៤៣កញ្ចប់ ព្រមទាំងកញ្ឆាក្រៀមទម្ងន់ជាង២៥គីឡូក្រាម និង ១៣២.០២៤ដើម ព្រមទាំងដកហូតសម្ភារៈពាក់ព័ន្ធជាច្រើនទៀត ក្នុងនោះរួមមាន រថយន្ដ ៥៩គ្រឿង ម៉ូតូ ១២៥៨គ្រឿង ទូរស័ព្ទ៣៣២២គ្រឿង អាវុធខ្លី ១៧ដើម និងអាវុធវែង ១២ដើមផងដែរ។

សូមជម្រាបថា នៅឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចអនុវត្តន៍ច្បាប់ ប្រឆាំងគ្រឿងញៀន ដោយបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន៨១៥២ករណី ឃាត់មនុស្ស១៧,៨៧៧នាក់ (ស្រី១,៥៨២នាក់) ដកហូតសារធាតុញៀនគ្រប់ប្រភេទជាង១៧៣គីឡូក្រាម និង៨៨៦កញ្ចប់ និងកញ្ឆាក្រៀមជាង១១៣គីឡូក្រាម និង២៧៥,៨១៥ដើម។

ក្នុងរបាយការណ៍កន្លងមកបានឲ្យដឹងថា ប្រទេសកម្ពុជា មិនមែនជាប្រទេសដែលដាំដុះ និងផលិតគ្រឿងញៀននោះទេ ប៉ុន្តែកម្ពុជាបានរងគ្រោះ ដោយការដឹកឆ្លងកាត់ទាំងក្នុងតំបន់ និងអន្តរជាតិ ដែលរៀបចំដោយក្រុមជនទុច្ចរិត ខណៈគ្រឿងញៀនភាគច្រើនចេញពីតំបន់ត្រីកោណមាស៕
អត្ថបទ៖ ប៊ូ ដូឡា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation