អភិបាលខេត្តស្ទឹងត្រែង៖ ការលំបាករបស់ពលរដ្ឋគឺជាការលំបាករបស់អាជ្ញាធរក្នុងគ្រាដែលមានអាសន្ន
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី១៦ សីហា ឯកឧត្តមម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបាននាំអំណោយសប្បុរសធម៌ទៅចែកជូនប្រជាពលរដ្ឋចំនួន៣៤៨គ្រួសារ មកពីឃុំអូរម្រះ-ឃុំកោះសំពាយ-នឹងឃុំស្រែក្រសាំង-ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ឯកឧត្តម ម៉ុន សារឿន អភិបាលខេត្តស្ទឹងត្រែង ឲ្យដឹងថា អំណោយដែលប្រជាពលរដ្ឋទទួលបានក្នុងមួយគ្រួសារមាន មី-ត្រីខ-ទឹកស៊ីអ៊ីវ -នឹងថ្នាំពេទ្យ-ដែលអំណោយទាំងនេះគឺជាអំណោយសប្បុរសជន មកពីក្រុមទឹកចិត្តសិល្បះដើម្បីសង្គម នឹងក្រុមមនុស្សធម៌សុខសាន្ត​ ផ្តល់ជូនដល់ប្រជាពលរដ្ឋនៅក្មុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ឯកឧត្តមបន្តថា ថ្វិត្បិតតែអំណោយទាំងនេះមិនអាចគ្រប់គ្រាន់តាមតម្រូវការក៏ពិតមែន តែវាអាចកាត់បន្ថយបាននូវទុក្ខលំបាក់របស់ប្រជាពលរដ្ឋបានមួយកម្រិត ផងដែរ ហើយអាជ្ញាធរក៏មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ទទួលនូវការលំបាកតែម្នាក់ឯងនោះទេ ការលំបាករបស់ប្រជាពលរដ្ឋ គឺជាការលំបាករបស់អាជ្ញាធរក្នុងគ្រាដែលមានអាសន្នដូចជាពេលនេះជាដើម។

នាឨកាសនោះ ឯកឧត្តម បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាព រស់នៅមានអនាម័យ ត្រូវបរិភោគទឹកដាំពុះ គេងក្នុងម៉ុង ពិសេសនៅក្នុងរដូវភ្លៀងធ្លាក់នេះដែលងាយនឹង​បង្កជាមេរោគផ្សេងៗជាពិសេស សត្វអាសេរពឹសចេញមកបង្កជាគ្រោះថ្នាក់ដល់ខ្លួនយើង និងក្រុមគ្រួសារយើង នៅពេលទឹកជំនន់នេះ។

សូមបព្ជាក់ថា​ ស្រុកសៀមបូកទឹកជំនន់បានបង្កឲ្យមានការខូចខាតដូចជាស្រែចំនួន៩២២ហិចតា ដំណាំរួមផ្សំ១៤ហិកតា ផ្លូវ៣៥៧០ម៉ែត្រ និងលូ
ចំនួន៣កន្លែងផងដែរ៕អត្ថបទ៖ ម៉ាក មេត្តា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation