កាបូបនិងស្បែកជើងក្លែងម៉ាកល្បីៗដាក់លក់នៅតាមផ្សារនានាត្រូវបានប៉ូលីសរឹបអូស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នៅថ្ងៃនេះ បានសហការជាមួយគណៈកម្មការផ្សារអូឬស្សី ខណ្ឌ៧មករា ផ្សារធំថ្មី ផ្សារផេនសល​ ផ្សារអូឡាំពិក និង ផ្សារបឹងកេងកង​ បានចុះធ្វើការឆែកឆេរតូបអាជីវករមួយចំនួន ដែលធ្វើអាជីវកម្មលក់កាបូបដៃម៉ាកPEDRO និង ម៉ាកCHARLES&KEITH ស្បែងជើង និងខ្សែក្រវ៉ាន់នារីក្លែងក្លាយម៉ាក ដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនគេរកស៊ីស្របច្បាប់។ 

ការចុះឆែកឆេរនោះដឹកនាំដោយលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដោយលទ្ធផលបានរកឃើញកាបូបយួរដៃ និង ស្បែកជើងសម្រាប់មនុស្សស្រីជាង ១០០កាបូប និង និងស្បែកជើងរាប់សិបគូរ ហើយបានហៅអាជីវករ ដែលពាក់ពន្ធ ជាច្រើនតូបលក់កាបូប និង ស្បែកជើងមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ចប់លក់កាបូបក្លែងក្លាយម៉ាកខាងលើនេះផងដែរ។

ក្រោយពីធ្វើកិច្ចសន្យាអប់រំហើយ ក្រុមអាជីវករជាច្រើនតូប ដែលលក់ផលិតផលក្លែងក្លាយ នៅលើទីផ្សារទាំង៥នោះ ត្រូវបានសមត្តកិច្ចអនុញ្ញាតិឲ្យទៅលក់ដូរធម្មតាវិញ ចំណែកកាបូបរាប់រយ និង ស្បែក ជើងជាច្រើនគូរ រួមមានខ្សែក្រវ៉ាត់ផងនោះ ត្រូវបានដកហូតយកទៅរក្សាទុក នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីរង់ចាំការសម្រេចរបស់តុលាការ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន លោកឧត្តមទោ ឡុង ស្រេង  អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា ការចុះអនុវត្តច្បាប់ស្តីពីរំលោភកម្មសិទ្ធបញ្ញា និង ក្លែក្លាយម៉ាកទៅលើផលិតនេះ ដោយមានការអនុញាតិពី ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្រោយមាន ពាក្យបណ្តឹងរបស់ក្រុមហ៊ុនM.W METROPOLITAN INTERNATIONAL BRANDS Co., Ltd.។

លោក ឡុង ស្រេង បន្តថា ការចុះអនុវត្តច្បាប់ឆែកឆេររកផលិតផលក្លែងក្លាយនេះ បានធ្វើទៅលើផ្សារអូរឫស្សី៩តូបផ្សារធំថ្មី៨តូប ផ្សារផេនសល៧តូប ផ្សារអូឡាំពិក៤តូប និង ផ្សារបឹងកេងកង៦តូប។ ការចុះត្រួតពិនិត្យ និង ឆែកឆេរដែលធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន M.W METROPOLITAN INTERNATiONAL BRANDS Co,Ltd នេះ គឺដកហូត បានផលិតផលកាបូប ខ្សែក្រវ៉ាត់ និង ស្បែកជើង ដែលមានម៉ាក Pedro និង Charles.Keith ក្លែងក្លាយ បានកាបូបចំនួន១៥០ ស្បែកជើង១៤៩គូរ និង ខ្សែក្រវ៉ាត់៩ ។ 

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង ក៏បានសំណូមពរទៅដល់បងប្អូនអាជីវកលក់ដូរផលិតផលទាំងឡាយ គួរតែបញ្ឍប់ការតាំងលក់ និង ចែកចាយទំនិញក្លែងក្លាយតទៅទៀត ហើយត្រូវយល់អំពីការធ្វើពាណិជ្ជកម្ម នៃ ការប្រកួតប្រជែងមិនស្មោះត្រង់ដើម្បីជៀសវៀងមានបញ្ហាប្រឈមមុខ និង ផ្លូវច្បាប់ជាដើម៕

អត្ថបទ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation