ក្រសួងធនធានទឹកប្រកាសអាសន្នស្ថានភាពជំនន់ស្ទឹងសង្កែ
| ព័ត៌មានជាតិ
SHARE

(បាត់ដំបង)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសដំណឹងទាន់ហេតុការណ៏ គិតមកដល់ម៉ោង ២រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង បានឡើងដល់កម្ពស់ ១៣,៨១ម៉ែត្រ លើសកម្រិតកម្ពស់ ឲ្យមានការប្រុង ប្រយ័ត្ន។
ក្រសួងធនធានទឹកនិងឧតុនិយម បញ្ជាក់ថា ទឹកស្ទឹងសង្កែនឹងបន្តកើនឡើងបន្តិចថែមទៀត មុននឹងចាប់ស្រកចុះទៅវិញ នៅពេលព្រលប់នេះ។

ដោយសារការកើនឡើងនៃទឹកស្ទឹងសង្កែនេះ បានធ្វើឱ្យជន់លិចតំបន់នានានិងផ្លូវនានា ក្នុងក្រុងបាត់ដំបង និងតំបន់ជាច្រើននៅ តាមដងស្ទឹងសង្កែនេះ ដែលនាំឱ្យអាជ្ញាធរ កម្លាំងសមត្ថកិច្ច មន្ទីរពាក់ពន្ធ័និងមន្ទីរធនធានទឹក និងឧតុនិយម បានយកដី៥ពាន់បាវ ទៅបិទតាមមាត់ស្ទឹង ដើម្បីទប់ទឹកឡើងកុំឱ្យហូរចូលក្រុង។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation