រដ្ឋមន្ត្រីធនធានទឹក ហាមដាច់ខាតឱ្យបង្ហូរទឹកចេញពីអាងត្រពាំងថ្ម ដើម្បីការពារពពួកសត្វស្លាបកម្រ
| ព័ត៌មានជាតិ
SHARE

(បន្ទាយមានជ័យ)៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម លឹម គានហោ បានចេញបទបញ្ជាចំនួន ២ ពាក់ពន្ធ័ទៅនឹងស្ថានភាពទឹកនៅអាងត្រពាំងថ្ម ដែលដែលស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅអាងត្រពាំងថ្ម កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឯកឧត្តម លឹម គានហោ បានមានប្រសាសន៍លើកឡើងថា នាឆ្នាំ២០១៨នេះ ផ្ទៃដីប្រមាណជិត៤ម៉ឺនហិកតា ដែលទទួល ទឹកពីអាងត្រពាំងថ្ម បានផលិតស្រូវ២ដងរួចមកហើយនិងកំពុងរៀបចំការផលិតស្រូវលើកទី៣។ ការផលិត ២ ដង កន្លងមក បើគិតជាផ្ទៃដីត្រូវទទួលទឹកពីអាងត្រពាំងថ្ម គឺមានប្រមាណជិត ៨ ម៉ឺនហិកតា ដូចនេះហើយ ទើបទឹកដែលយើងបានស្តុកទុកប្រមាណ ៣០០លានម៉ែត្រគូបត្រូវបានប្រើប្រាស់ជិតអស់ទៅហើយ។

ឯកឧត្តម លឹម គានហោ បញ្ជាក់ថា បច្ចុប្បន្ន ទឹកនៅសល់ក្នុងអាងត្រពាំងថ្ម មានប្រមាណតែ ២០ លានម៉ែត្រគូប ប៉ុណ្ណោះ ខណៈដែលអាងត្រពាំងថ្មនេះ ជាមជ្ឈមណ្ឌលជីវ:ចម្រុះគ្រប់ប្រភេទ ពិសេសពពួកសត្វស្លាបកម្រ ដែលកំពុងប្រឈមនឹងការផុតពូជ ដូចនេះ បើយើងបង្ហូរទឹកដើម្បីបម្រើតែទៅលើការបង្កបង្កើនផលមួយមុខ យើងនឹងបាត់បង់នូវរបស់មានតម្លៃជាច្រើនទៀត។

ដោយមើលឃើញនូវបញ្ហានេះ និងដើម្បីឲ្យយើងរក្សាបាននូវរាល់សម្បត្តិដ៏មានតម្លៃទាំងអស់ រដ្ឋមន្ត្រីក្រសួង ធនធានទឹក ចេញបញ្ជាដាច់ខាតចំនួន ពីរ គឺ ទី១ ត្រូវផ្អាកការបង្ហូរទឹកចេញពីអាងត្រពាំងថ្មមួយរយៈសិន និងទី២ ត្រូវជម្រុញបង្កើនការបញ្ជូនទឹកពីស្រុកចុងកាល់ មកបំពេញអាងនេះឡើងវិញ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation