ប្រធានព្រឹទ្ធសភា ជុំរុញឲ្យសមាជិក ត្រូវរំកិលខ្លួនកៀកជាមួយពលរដ្ឋម្ចាស់ឆ្នោត
| ព័ត៌មានជាតិ
SHARE


នាព្រឹកថ្ងៃនេះ សម្តេចវិបុលសេនាភក្តីសាយឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិប តីភាពបើកសិក្ខាសាលាស្តីពី"ការផ្តល់ព័ត៌មានបឋមសមាជិកព្រឹទ្ធ សភា នីតិកាលទី៤អំពីតួនាទី ភារកិច្ច សមត្ថកិច្ច និងយន្តការទាំងឡាយរបស់ព្រឹទ្ធ សភា"។

នៅក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តីសាយ ឈុំ មានប្រសាសន៍ថា មន្រ្តីទាំងអស់ត្រូវខិតខំឆ្លើយតបដើម្បីបំពេញនូវបំណងប្រាថ្នា និងសំណូមពរទាំងឡាយដោយស្មារតីទទួលខុសត្រូវ ជាពិសេសត្រូវចេះរំកិលខ្លួនឲ្យកាន់តែទៅជាប់កៀក ជាមួយប្រជាជន និងម្ចាស់ឆ្នោតគ្រប់ពេលវេលា។

សូមបញ្ជាក់ថា ព្រឹទ្ធសភាជាអង្គការដែល មានអំណាចនីតិបញ្ញត្តិហើយបំពេញតួនាទីរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋជាធរមាន។ រយៈពេល១៨ឆ្នាំកន្លងទៅ (១៩៩៩-២០១៨)ព្រឹទ្ធសភាបានខិតខំបំពេញតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ទទួលបាននូវលទ្ធលផលជាបន្តបន្ទាប់ចាប់ពី នីតិកាលទី១រហូតដល់នីតិកាលទី៤នេះ៕

អត្ថបទ៖ វង សុភ័ក្ត្រ

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation