ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ៣៥គ្រួសារសូមអោយម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកកែសម្រួលបញ្ហាបរិស្ថានដែលប៉ះពាល់ដល់ការរស់នៅ

image

ប្រជាពលរដ្ឋចំនួន៣៥គ្រួសារខាងលើរស់នៅជាប់និងភូមិបាក់ជញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាទីតាំងកសិដ្ឋានចិញ្ជឹមជ្រូកនៅទីនោះ។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនេះបានបង្កក្លិនស្អុយខ្លាំង ចេញពីលាមកជ្រូក ធ្វើពិបាក់និងទ្រាំក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះតែនៅកៀកភូមិហើយមិនធ្វើទៅតាមការបទដ្ឋានបច្ចេកទេស បែជាទៅបំពុលបរិស្ថានទៅវិញ។លាមកសត្វជ្រូកទាំងនោះត្រូវបានបង្ហូរចូលមកតាមដងប្រឡាយសាធារណៈ ហើយម្ចាស់កសិដ្ឋាននោះពុំបានគិតដល់ផលប៉ះពាល់ដល់អ្នកជិតខាងនោះឡើយ។

បន្ទាប់ពីពលរដ្ឋបានដាក់ពាក្យប្តឹងទៅប្រធានការិយាល័យបរិស្ថានស្រុកសំរងទងឱ្យខាងជំនាញចុះមកត្រួតពិនិត្យនិងអោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចិញ្ចឹមបែបនេះ តែម្ចាស់កសិដ្ឋានឈ្មោះ ពិន ពិនន្ត នៅតែបន្តចិញ្ចឹមនៅទីតាំងដដែល ហើយខាងជំនាញក៏ស្ងាត់បាត់ឈឹងជាច្រើនខែមកហើយមិនឃើញមានវិធានការអីបន្តទៀត ។

ក្នុងករណីនេះដែរលោក ឯម សុគន្ឋ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានឱ្យដឹងថា លោកនិងបញ្ជាឱ្យមន្ត្រីចុះទៅពិនិត្យទៅដល់ទីតាំងនោះម្តងទៀត។ហើយសម្រាប់កសិដ្ឋានដែលនៅជាប់និងភូមិប្រជាពលរដ្ឋ ធ្វើក៍ធ្វើចុះប៉ុន្តែត្រូវធ្វើតាមបច្ចេកទេស ត្រូវតែសំអាតនិងបំបាត់ក្លិនស្អុយកុំឱ្យប៉ះពាល់ដល់អ្នកជិតខាងនិងកុំឱ្យប៉ះពាល់ដល់ធនធានធម្មជាតិនិងជីវៈចំរុះ ។

ដោយឡែកលោកពិន ពិនន្ត ម្ចាស់កសិដ្ឋានយើងមិនទាន់អាចសុំការបំភ្លឺបាននៅឡើយ ៕ អត្ថបទ ៖ សុភា