សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលអាណត្តិទី៦ ថ្មីនឹងត្រូវបានរៀបចំបង្កើតនៅសប្តាហ៍ទី១នៃខែកញ្ញាខាងមុខនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តផ្ញើសាថ្លែងអំណរគុណដល់បងប្អូនជន រួមជាតិ ទូទាំងប្រទេសដែលបានសម្រេចចិត្តទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ (២០១៨-២០២៣) កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងមកនេះ ដែលមានចំនួនពលរដ្ឋទៅបោះឆ្នោតដ៏ ច្រើនលើសលុប បំផុត ៦,៩៥៦,៩០០ (៨៣.០២%)។

សម្តេចបសនថ្លែងថា«សូមអរគុណបងប្អូនកូនក្មួយសមាជិកសមាជិការគណបក្សប្រជាជនទូទាំងប្រទេស ជាពិសេសដែលបានចូលរួមយ៉ាងសកម្មទាំងនៅ ក្នុងពេលយុទ្ឋនា ការឃោសនាបោះឆ្នោត និងបានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជន លេខ២០ ភ្លូកទឹកភ្លូកដី ដែលលទ្ឋផលផ្លូវការពី គ.ជ.ប កាលពីម្សិលមិញ ថ្ងៃទី ១៥ សីហា ២០១៨ គឺបានប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះ អាសនៈទាំង ១២៥ នៅគ្រប់ខេត្តក្រុងទាំង២៥មណ្ឌល់។ នេះសរបញ្ជាក់ អោយឃើញច្បាស់ថា បងប្អូនជនរួមជាតិមានជំនឿទុកចិត្តឥតងាករេលើ ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត ហើយបងប្អូនបានសម្រេចចិត្តជ្រើស រើសសន្តិភាព ការអភិវឌ្ឍ និងបន្តចាក់ឬសប្រជាធិបតេយ្យជាសំខាន់បំផុត សម្រាប់ប្រទេសជាតិយើងទាំងមូល។»

ទន្ទឹមនឹងនេះដែរ សម្តេចតេជោបានអរគុណគណបក្សនយោបាយទាំង ១៩ទៀត ដែល បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតតាមបែបលទ្ឋិ ប្រជាធិប តេយ្យ ដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយសម្តេចប្រកាសថា រាជរដ្ឋាភិបាលអាណត្តិទី៦ ថ្មីនឹងត្រូវបានរៀបចំបង្កើតនៅសប្តាហ៍ទី១នៃខែ កញ្ញា ខាងមុខនេះ។
ជាមួយនឹងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ សម្តេចតេជោបានប្រកាសរួចហើយថា ក្បាលម៉ាស៊ីរាជរដ្ឋាភិបាលនិរដ្ឋសភា ត្រូវបានរៀបចំរួចរាល់ហើយ ដែលកាលបរិច្ឆេទចាប់ផ្តើមដំណើរការរដ្ឋសភាជាតិ និងរាជរដ្ឋាភិបាលអាណត្តិថ្មី នឹងប្រព្រឹត្តទៅដូចខាងក្រោម៖

១)នៅព្រឹកថ្ងៃ ពុធ ទី៥ កញ្ញា ឆ្នាំ ២០១៨ កោះប្រជុំសភាលើកដំបូងក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកបេក្ខភាពតំណាងរាស្ត្រទាំងអស់នឹងចូលស្បថចូលកាន់តំណែងសភា នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨។

២)នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី៦ ខែកញ្ញា ឆ្នាំ២០១៨ គឺបង្កើតនូវក្បាលម៉ាស៊ីនរដ្ឋសភា និង រាជរដ្ឋាភិបាលថ្មី។ នៅល្ងាចថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ គឺរាជរដ្ឋាភិបាលថ្មីនឹងស្បថចូលកាន់តំណែងជាផ្លូវការ។

៣) នៅព្រឹកថ្ងៃសុក្រទី ៧ ខែ កញ្ញា ឆ្នាំ ២០១៨ គឺគណៈរដ្ឋមន្ត្រីថ្មីនឹងចាប់ផ្តើមបើកកិច្ចប្រជុំជាផ្លូវការលើកដំបូង

សូមបញ្ជាក់ដែរថា កាលពីនៅថ្ងៃ១៥ សីហាម្សិលមិញនេះ សម្តេចតេជោហ៊ុនសែន បានប្រកាសថា បើទោះបីជាសភា នីតិកាលទី ៦ នេះ មាគណបក្សប្រជាជន កម្ពុជាតែមួយក៏ដោយ តែសម្តេចនឹងបង្កើតវេទិការថ្មីមួយជាមួយបណ្តាបក្សនយោបាយ១៩ផ្សេងទៀត ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងនាមសម្តេចតេជា នាយករដ្ឋមន្ត្រី ដើម្បីអញ្ជើញតំណាងគណបក្សនយោបាយទាំងនោះ ពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលក្នុងការដឹកនាំរាជរដ្ឋាផភិបាលដើម្បីរួមគ្នាបំរើផល ប្រយោជន៍ប្រជាជន។ សម្តេចតេជោអះអាងថា រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦នឹងខិតខំប្រឹងប្រែងទ្វេដងឱ្យសម ទៅនឹងទឹកចិត្តស្រឡាញ់គាំទ្ររបស់ពលរដ្ឋ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation