ការបង្កបង្កើនផលស្រូវរដូវវស្សានៅខេត្តកំពង់ស្ពឺឆ្នាំនេះយឺតជាងឆ្នាំមុនបើធៀបនិងរយៈពេលដូចគ្នា
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖គិតត្រឹមពាក់ដើមខែសីហា ឆ្នាំ២០១៨នេះ សម្រាប់ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ សម្រេចបានចំពោះស្រូវវស្សាអនុវត្តបាន៣៦៥២៦.០០ ហ.ត លើផែនការ ១១៣៦០០ ហ.ត ស្មើនិង៣២.១៥ % បើធៀបទៅនិងរយៈពេលដូចគ្នានៅឆ្នាំ២០១៧ អនុវត្តន៍បាន ៤៣១២៥ហ.ត ស្មើនិង ៣៧.៩៦% នេះបើតាមការអោយដឹងពីមន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយម ។

គួររំលឹកថា មន្ត្រីជំនាញបានអោយដឹងទៀតថា នៅមូលដ្ឋានរបស់អ្នកភូមិមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច និងមិនរាយប៉ាយស្មើល្អនាពេលកន្លងមក បានធ្វើអោយដំណាំស្រូវនៅតាមតំបន់មួយចំនួន ពិសេសតំបន់ដែលឆ្ងាយពីប្រភពទឹក មានទឹកមិនគ្រប់គ្រាន់នៅឡើយ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ ព្រោះទើបពាក់កណ្តាលរដូវវស្សានៅឡើយ ៕ អត្ថបទ ៖ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation