យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំបង្ក្រាប​ទីតាំង​ចែកចាយ​ប្រើ​ប្រាស់​ថ្នាំ​ញៀនក្នុង​រង្គ​សាល​ស្កាយ​ឡាញ(Skyline Club) ឃាត់ខ្លួនមនុស្ស៥៣នាក់
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ សម្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ខេត្ត​ព្រះសីហនុ​ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ព្រះ​រាជា​អាជ្ញា បាន​បើក​យុទ្ធនាការ​បង្ក្រាប​ទីតាំង​ ចែកចាយ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ ទ្រង់​ទ្រាយ​ធំ​មួយ​កន្លែង​ ក្នុង​រង្គ​សាល​ស្កាយ​ឡាញ​(បា​ឌី​ស្កូ) Skyline Club បើក​យុទ្ធនាការ​ចាប់​ពី​ម៉ោង ​១:៤៥នាទី រហូតដល់​ម៉ោង​៥​ភ្លឺ​ថ្ងៃទី​១​៦​ខែ​សីហា​ឆ្នាំ​២០១៨​ ។      

ឯកឧត្តម ឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាក្នុងការចុះបង្ក្រាបនេះគឺឃាត់​ខ្លូន​បានមនុស្សចំនួន​៥៣ នាក់​ ស្រី៧នាក់​ ជនជាតិ​ចិន​១០នាក់ ឥណ្ឌូ​នេស៊ី​១៧​នាក់​ កូរ៉េ​២នាក់​ ភាគ​ច្រើន​ជា​បុគ្គលិក​បំរើ​ការ​ងារ​ក្នុង​កាស៊ីណូ​ហ្គោដិន​ស៊ី​ និង​ តុង​ហ្វាង​មិន​ជូ​ ព្រម​ទាំង​ពលរដ្ឋ​ខ្មែរ​ ចំនួន​២​៤​នាក់​  និងចាប់​យកបានថ្នាំញៀន​ ខេតា​មីន​ និង​ អិច​ស្តា​ស៊ី​ ចំនួន២៦កញ្ចប់​ ដប​ថ្នាំញៀន​សំរាប់​លាយ​ជាមួយ​ទឹក​៤ដប ។  

ក្រោយពេល​ពេល​ធ្វើ​តេស្ដ​អ្នក​ទាំង​អស់​មាន​ផ្ទុក​សារធាតុ​ថ្នាំ​ញៀន​។ សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​បង្ក្រាប​ផ្ទាល់​ បាន​ប្រាប់​ថា ៖ ពេល​ឆ្មក់​ចូល​ឆែកឆេរ​ អ្នក​ទាំង​នោះ​កំពុង​ប្រើ​ប្រាស់​ជាក់​ស្តែង​ តែ​ម្តង​។
បុរស​ម្នាក់​ក្នុង​ចំណោម​ មនុស្ស​៥៣​នាក់​ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ ថ្នាំ​ញៀន​ទាំង​នោះ​ បាន​ទិញ​ក្នុង​រង្គ​សាល​នោះ​តែម្តង​។ បច្ចុប្បន្នជនសង្ស័យទាំង ៥៣នាក់បញ្ជូនទៅកាន់ស្នងការនគរបាលខេត្តដើម្បីធ្វើការសាកសួរបន្តតាមនិតិវិធីច្បាប់៕
អត្ថបទ ៖ ប៉ៃ សុខឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation