សម្តេចតេជោ ហ៊ុន សែន៖ សំឡេងឆ្នោតគាំទ្របញ្ជាក់ច្បាស់ថា ជនរួមជាតិមានជំនឿទុកចិត្តឥតងាករេលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តផ្ញើសារថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទូទាំងប្រទេសដែលបានសម្រេចចិត្តទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ (២០១៨-២០២៣) កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងមកនេះដែលមានចំនួនពលរដ្ឋទៅបោះឆ្នោតដ៏ ច្រើនលើសលុប បំផុត ៦,៩៥៦,៩០០ (៨៣.០២%)។

សម្តេចបសនថ្លែងថា​<<សូមអរគុណបងប្អូនកូនក្មួយសមាជិកសមាជិការគណបក្សប្រជាជនទូទាំងប្រទេស ជាពិសេសដែលបានចូលរួមយ៉ាងសកម្មទាំងនៅក្នុងពេលយុទ្ឋនា ការឃោសនាបោះឆ្នោត និងបានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជន លេខ២០ ភ្លូកទឹកភ្លូកដី ដែលលទ្ឋផលផ្លូវការពី គ.ជ.ប កាលពីម្សិលមិញ ថ្ងៃទី ១៥ សីហា ២០១៨ គឺបានប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះ អាសនៈទាំង ១២៥ នៅគ្រប់ខេត្តក្រុងទាំង២៥មណ្ឌល់។ នេះសរបញ្ជាក់ អោយឃើញច្បាស់ថា បងប្អូនជនរួមជាតិមានជំនឿទុកចិត្តឥតងាករេលើ ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត ហើយបងប្អូនបានសម្រេចចិត្តជ្រើស រើសសន្តិភាព ការអភិវឌ្ឍ និងបន្តចាក់ឬសប្រជាធិបតេយ្យជាសំខាន់បំផុត សម្រាប់ប្រទេសជាតិយើងទាំងមូល។>>

ទន្ទឹមនឹងនេះដែរ សម្តេចតេជោបានអរគុណគណបក្សនយោបាយទាំង ១៩ទៀត ដែល បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យ ដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ រាជរដ្ឋាភិបាលអាណត្តិទី៦ ថ្មីនឹងត្រូវបានរៀបចំបង្កើតនៅសប្តាហ៍ទី១នៃខែ កញ្ញា ខាងមុខនេះ៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation