មនុស្សយ៉ាងតិច១៧នាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះក្នុងវិហារសាសនាមួយកន្លែងក្នុងខេត្តខូស - CNC News
មនុស្សយ៉ាងតិច១៧នាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះក្នុងវិហារសាសនាមួយកន្លែងក្នុងខេត្តខូស
| ព័ត៌មានអន្តរជាតិ
SHARE


ក្រុមមន្ត្រីមូលដ្ឋានបាននិយាយថា មនុស្សយ៉ាងតិច១៧នាក់បានបាត់បង់ជីវិត និង៣៧នាក់ទៀតបានរងរបួសនៅក្នុងការផ្ទុះមួយនៅឯវិហារសាសនាមួយកន្លែងក្នុងខេត្តខូស (Khost) នៃប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ។


មនុស្សម្នាបានប្រមូលផ្ដុំគ្នាដើម្បីពិធីសូត្រធម៌ពេលរសៀលនៅឯវិហារសាសនានោះជាកន្លែងដែលត្រូវបានប្រើប្រាស់ធ្វើជាមជ្ឈមណ្ឌលចុះឈ្មោះបោះឆ្នោតផងដែរនៅពេលដែលហេតុការណ៍ផ្ទុះកើតឡើង។


យោងតាមមន្ត្រីមូលដ្ឋាន អ្នករងរបួសមួយចំនួនកំពុងស្ថិតនៅក្នុងស្ថានភាពភាពធ្ងន់ធ្ងរ។
មិនមានក្រុមណាចេញមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែក្រុមរដ្ឋអ៊ីស្លាមតែងតែបានធ្វើការវាយប្រហារស្រដៀងគ្នាបែបនេះកាលពីពេលកន្លងមក។


ការវាយប្រហារថ្មីនេះទំនងជាបង្កឡើងដោយគ្រឿងផ្ទុះដែលគេដាក់នៅក្នុងវិហារសាសនានោះជាជាងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។
មានការវាយប្រហារជាបន្តបន្ទាប់ទៅលើមជ្ឈមណ្ឌលចុះឈ្មោះបោះឆ្នោតចាប់តាំងពីដំណើរការចុះឈ្មោះបោះឆ្នោតបានចាប់ផ្ដើមកាលពីខែមុនសម្រាប់ការបោះឆ្នោតសភានាខែតុលាខាងមុខ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation