ស្ថានទូតកម្ពុជា និងក្រុងអានសាន សហការគ្នាលើកស្ទួយវប្បធម៌អរិយធម៌នៃប្រទេសទាំងពីរនិងសហគមន៍ខ្មែរនៅទីនោះ
| ព័ត៌មានជាតិ
SHARE

កូរ៉េ៖ ឯកអគ្គរាជទូតកម្ពុជា ឯកឧត្តម ឡុង ឌីម៉ង់ និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Wha Sub Yoon អភិបាលទីក្រុងអានសាន និងលោកប្រធានមជ្ឈមណ្ឌប្រឹក្សាយោបល់ជនបរទេសនៃទីក្រុងអានសាន និងបានផ្ដល់សម្លៀកបំពាក់ប្រពៃណីក្នុងពិធីមង្គលការចំនួន ២ឈុត ជូនមជ្ឈមណ្ឌលវប្បធម៌នៃទីក្រុងអានសានដើម្បីទុកតាំងបង្ហាញ។


ក្នុងជំនួបដែលធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែសីហាម្សិលមិញនេះ ឯកឧត្តមឯកអគ្គរាជទូតបានស្នើដល់អភិបាលក្រុងអានសាន ដើម្បីពិនិត្យលទ្ធភាព ក្នុងការបង្កើតចំណងមិត្តភាពជាមួយនឹងរាជធានីភ្នំពេញ ឬខេត្តណាមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតបន្ដឹងចំណងមិត្តបន្ថែមទៀតក្នុងក្របខ័ណ្ណ ថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរ។ ជាការឆ្លើយតប ឯកឧត្តមអភិបាលក្រុងរីករាយ ហើយថ្លែងអំណរគុណដល់ឯកអគ្គរាជទូត ហើយសន្យានឹងយកសំណើរ នេះមកពិនិត្យពិភាក្សា នឹងឆ្លើយតបវិញក្នុងពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពូជាមានរាជធានី-ខេត្ត ដែលមានសម្ព័ន្ធមិត្តជាមួយនឹងសាធារណរដ្ឋកូរ៉េដូចជា រាជធានីភ្នំពេញបាន ចងសម្ព័ន្ធភាព ជាមួយនឹងទីក្រុងប៊ូសាន និងទីក្រុងអ៊ិនឆន់ ហើយខេត្តសៀមរាបបានចងសម្ព័ន្ធភាពជាមួយនឹងទីក្រុងស៊ូវ៉ុន ហើយសមិទ្ធិផលផ្លែផ្កា ជាវិជ្ជមាននៃចំណងមិត្តភាពក៏បាននឹងកំពុងរីកដុះដាលជាបន្ដបន្ទាប់៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation