ល្បែងជល់មាន់ និងចាក់អាប៉ោងខុសច្បាប់នៅក្នុង ខេត្តកំពង់ចាមបានកក្រើកសារជាថ្មី ក្រោយស្ងប់ស្ងាត់ជាច្រើនខែ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ បន្ទាប់ពីល្បែងជល់មាន់ និងចាក់អាប៉ោងខុសច្បាប់មានសភាពស្ងប់ស្ងាត់ជាច្រើនខែមក នៅពេលថ្មីៗនេះទីតាំងកីឡាបក្សីជល់មាន់ មួយចំនួនហាក់បីដូចចាប់ផ្តើមកក្រើកឡើងវិញុ។

នៅថ្ងៃ១៥សីហាឆ្នាំ២០១៨នេះ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់សមត្ថកិច្ចជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រួមទាំងសមត្ថកិច្ចមូលដ្ឋានបានលួចឆ្មក់បង្ក្រាបទីតាំងល្បែងជល់មាន់ និងចាក់អាប៉ោង ខុសច្បាប់មួយកន្លែងស្ថិតនៅក្នុងភូមិអូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

នៅក្នុងការចុះបង្ក្រាបនេះសមត្ថកិច្ចជំនាញបង្ក្រាបបានមុខសញ្ញាញៀនល្បែងបានចំនួន០៣នាក់ និងដកហូតបានវត្ថុតាងមួយចំនួនរួមមាន សម្ភារៈចាក់ អាប៉ោង១ឈុត ជញ្ជីងថ្លឹងមាន់១ ម៉ូតូចំនួន១៩គ្រឿង រួមទាំងវត្ថុតាងជាច្រើនទៀត។
ចំពោះជនសង្ស័យញៀនល្បែងខាងលើត្រូវបានសមត្ថកិច្ចជំនាញនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរនិងចងក្រងសំណុំរឿងទៅតាមផ្លូវច្បាប់។

គួររំលឹកថាល្បែងជល់មាន់ និងចាក់អាប៉ោងគឺជាល្បែងខុសច្បាប់មួយដែលអ្នកញៀនល្បែងក្នុងខេតត្តកំពង់ចាមនិយមចូលចិត្តលេង និងមានអ្នកធ្លាក់ខ្លួនក្រ លែងលះ លក់ផ្ទះ លោតទឹក និងចងកសំលាប់ខ្លួនជាដើម៕អត្ថបទ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation