ខេត្តកំពង់ស្ពឺដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៥ ខែសីហានេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ការដាក់ឲ្យដំណើរការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនេះ ក្នុងគោលបំណងលើក កម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈនៃការប្រមូលផ្តុំការផ្តល់សេវា រដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅ នឹងតម្រូវការ និងសំណូមពរ របស់ប្រជាពលរដ្ឋ។

អភិបាលខេត្តកំពង់ស្ពឺបានបន្ដទៀតថា ការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែងផ្តល់សេវារដ្ឋបាលដែលប្រជាពលរដ្ឋត្រូវការចាំបាច់ឲ្យទាន់ពេលវេលា និងតាមនីតិវិធីសាមញ្ញ។ ការិយាល័យនេះរួមមាន ផ្នែកជួរមុខ សម្រាប់ផ្តល់ព័ត៌មាន ទទួល និងប្រគល់ឯកសារ និង ផ្នែកជួរក្រោយ ដែលរួមមានមន្ត្រី ជំនាញ ដែលបញ្ជូនមកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធតាមវិស័យនានាដែលបានធ្វើប្រតិភូកម្មមកឲ្យរដ្ឋបាលខេត្ត ដើម្បីមកបំពេញការងារនៅការិយាល័យច្រកចេញចូលតែមួយ ។

រីឯការិយាល័យប្រជាពលរដ្ឋ មានបេសកកម្មធ្វើឲ្យរដ្ឋបាលកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព កាត់បន្ថយអំពើពុករលួយ បង្កើនភាព ពេញចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលខេត្ត រួមទាំងបង្កើនការចូលរួម និងផ្តល់ឱកាសជូនប្រជាពលរដ្ឋបញ្ចេញមតិយោបល់ជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ។

ឯកឧត្តម វ៉ី សំណាង ក៏បានជំរុញមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ដែលមន្ទីរជំនាញបញ្ជូនឲ្យមកបំពេញការងារនៅក្នុងច្រកនេះ ត្រូវយកចិត្តទុកដាក់ធ្វើការងារបានល្អ ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋប្រកបដោយស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត លើកការផ្តល់សេវាសាធារណៈរបស់រដ្ឋ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation