លោក វ្ល៉ាឌីមៀរ ពូទីន គ្រោងស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីសម្រាប់អាណត្តិទី៤
| ព័ត៌មានអន្តរជាតិ
SHARE


លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) គ្រោងស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីសម្រាប់អាណត្តិទី៤របស់លោកនៅថ្ងៃចន្ទនេះបន្ទាប់ពីបានទទួលជោគជ័យក្នុងការបោះឆ្នោតកាលពីខែមីនា។
លោក ពូទីន បានកាន់អំណាចអស់រយៈពេល១៨មកហើយទាំងក្នុងតួនាទីជាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី ហើយក្រុមប្រឆាំងបានប្រដូចការកាន់អំណាចរបស់លោកទៅនឹងព្រះចៅអធិរាជ។


ប៉ូលិសបង្ក្រាបកុបកម្មបានប្រឈមមុខជាមួយក្រុមអ្នកតវ៉ាប្រឆាំងការគ្រប់គ្រងរបស់លោកនៅក្នុងទីក្រុងម៉ូស្គូ និងទីក្រុងមួយចំនួនទៀតក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃចុងសប្ដាហ៍។
មានការព្រួយបារម្ភថាភាពចលាចលថ្មីនឹងអាចកើតឡើងនៅថ្ងៃចន្ទនេះនៅពេលដែលលោកស្បថចូលកាន់តំណែង។


ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា ពិធីស្បថចូលកាន់តំណែងរបស់លោក ពូទីន នាអាណត្តិនេះក្នុងទីក្រុងម៉ូស្គូទំនឹងជានឹងមិនធ្វើធំដុំដូចកាលពីឆ្នាំ២០១២ទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation