​សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រជាង១​៥.៣០០នាក់​ មកពីរោងចក្រចំនួន៧
| ព័ត៌មានជាតិ
SHARE

​សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រជាង១​៥.៣០០នាក់​ មកពីរោងចក្រចំនួន៧ ក្នុងខណ្ឌចំនួន៤គឺជ្រោយចង្វារ ខណ្ឌឫស្សីកែវ ខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១៥ ខែសីហានេះ៖

- សម្ដេចតេជោ៖ ប្រជាជនកម្ពុជាមានភាពចាស់ទុំគ្រាប់គ្រាន់​ពិចារណាក្នុងការអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

- សម្ដេចតេជោ៖ មុនពេលបោះឆ្នោត ពេលបោះឆ្នោត ក្រោយពេលបោះឆ្នោតនៅឆ្នាំ២០១៨នេះ គឺខុសពី២០១៣។

- សម្ដេចតេជោ៖ ប្រជាជនរស់នៅដោយសន្តិភាព មិនមានការព្រួយបារម្ភ វិស័យទេសចរណ៍ក៏មានកំណើន ស្ថានភាពក្នុងប្រទេសល្អ ដីក៏មានការឡើងថ្លៃ។

​- សម្ដេចតេជោ៖ ...នេះដោយសារមេរោគសង្រ្គាមវារលាយ ទើបយើងបានសុខ។

- សម្ដេចតេជោ៖ ដើម្បីរក្សាសន្តិភាពបាន គឺទាំងអស់គ្នាជាស្នូលនៃការរក្សាសន្តិភាព។


​- សម្ដេចតេជោ៖ ជាថ្មីម្តងទៀត​ សម្តេច​បានណែនាំឲ្យសាលារាជធានីភ្នំពេញខិតខំប្រឹងប្រែងបង្កើនរថយន្តក្រុងសាធារណៈដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី។

​- សម្ដេចតេជោ៖ ​ជំរុញឲ្យឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការពិភាក្សាជាមួយអ្នកឧកញ៉ា គិត ម៉េង ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានតាមរថភ្លើងដោយមិនគិតថ្លៃនៅពេលបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំខ្មែរ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation