គូស្នេហ៍ក្រីក្រចំនួន១១គូបានរៀបអាពាហ៍ពិពាហ៍រួមគ្នានៅក្នុងភាគខាងជើងប្រទេសឥណ្ឌា - CNC News
គូស្នេហ៍ក្រីក្រចំនួន១១គូបានរៀបអាពាហ៍ពិពាហ៍រួមគ្នានៅក្នុងភាគខាងជើងប្រទេសឥណ្ឌា
| ព័ត៌មានអន្តរជាតិ
SHARE


គូស្នេហ៍ជាច្រើនដែលមានជីវភាពទន់ខ្សោយបានរៀបអាពាហ៍ពិពាហ៍រួមគ្នានៅក្នុងទីក្រុងឡាក់ណោវ (Lucknow) ភាគខាងជើើងប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ។

ពិធីអាពាហ៍ពិពាហ៍របស់គូស្នេហ៍ចំនួន១១គូនោះត្រូវបានរៀបចំឡើងដោយអង្គការមិនស្វែងរកប្រាក់ចំណេញមួយក្នុងគោលបំណងលុបបំបាត់រឿងដ៏អាក្រក់មួយនៅក្នុងសង្គមដូចជា គ្រួសារខាងកូនក្រមុំត្រូវឲ្យថ្លៃបណ្ណាការទៅខាងកូនកម្លោះជាដើម។


គូស្វាមីថ្មីថ្មោងទាំងនោះក៏បានទទួលនូវអំណោយដែលរួមមានវត្ថុដែលចាំបាច់ជាច្រើន រួមជាមួយនឹងថវិកាជាង៥០០ដុល្លារសហរដ្ឋអាមេរិកផងដែរ ដើម្បីឲ្យពួកគេចាប់ផ្តើមជីវិតថ្មីដោយងាយស្រួល។
អ្នករៀបចំពិធីបាននិយាយថា, ភ្ញៀវបានអញ្ជើញមកពីស្រុកនិងខេត្តផ្សេងៗជាច្រើនដើម្បីចូលរួមនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍នោះ។


គួរបញ្ជាក់ថា ពិធីរៀបការរួមគ្នាក្នុងចំនួនច្រើនបែបនេះកំពុងតែទទួលបាននូវការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ជាពិសេសនៅក្នុងសង្គមដែលមានសេដ្ឋកិច្ចទន់ខ្សោយ ដោយសារតែវាអាចជួយកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុរបស់គ្រួសារខាងស្រីដែលជាអ្នកទទួលខុសត្រូវក្នុងការចំណាយទាំងអស់ក្នុងពិធីរៀបការ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation