អភិបាលរងខេត្តបាត់ដំបងរំលឹកឲ្យពលរដ្ឋរងគ្រោះដោយទឹកជំនន់​ត្រូវគិតគូរទាំងអនាម័យហូបចុកនិងរស់នៅ
| ព័ត៌មានជាតិ
SHARE

បាត់​ដំបង៖ អភិបាលរងខេត្តបាត់ដំបង ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តនិងសហការី នៅថ្ងៃអង្គារនេះ បានចុះសួរសុខទុក្ខនិងនាំអំណោយកាកកបាទក្រហមកម្ពុជា និង គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន១២៩គ្រួសារ បានមកពីឃុំចំនួនរបស់ស្រុកឯកភ្នំ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងស្ទឹងសង្កែនាពេលកន្លងមក នៅក្នុងបរិវេណវត្តក្តាំងងា ស្ថិតក្នុងភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកទីទ័លក្រីក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ ។


ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យយកចិត្តទុកដាក់បន្ថែមលើការថែរក្សាសុខភាពឱ្យបានល្អ សម្អាតអនាម័យបរិស្ថានជុំវិញផ្ទះ ដើម្បីការរស់នៅមានសុខភាពល្អ ដោយត្រូវហូបទឹកឆ្អិន និងត្រូវប្រកាន់ភ្ជាប់នូវ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ព្រមទាំងត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលស្រូវ ក៏ដូចជាការដាំដំណាំរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានល្អប្រសើរឡើង ។


សូមបញ្ជាក់ថា អំណោយដែលបានយកមកចែកជូននាថ្ងៃនេះគឺបានមកពីការឧបត្ថម្ភរបស់សប្បុរសជននានាដូចជា អង្ករនិងមីជាអំណោយរបស់រដ្ឋបាលខេត្ត ទឹកក្រូចជាអំណោយរបស់ក្រុមហ៊ុននកូកាកូឡា ទឹកសុទ្ធ សារុង ក្រមា ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដោយឡែកភួយជាអំណោយរបស់សប្បុរសជនថៃតាមរយៈមន្ទីរពេទ្យបង្អែកសង្កែ៕(អត្ថបទ៖ ឡាច​សុគន្ធារី​)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation