ក្រុមហ៊ុនឯកជនមួយ គ្រោងនិងបង្កើតរោងចក្រផលិតប្រេងម៉ាស៊ូត ពីកាកសំណល់ប្លាស្ទិក ក្នុងទុនវិនិយោគប្រមាណជាង ៣លាន ៦សែនដុល្លារមេរិក នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរឲ្យ E 1 RENEWABLE ENERGY CO.,LTD ដើម្បីសាងសង់រោងចក្រផលិតប្រេងម៉ាស៊ូតពីកាកសំណល់បា្លសិ្លក និងកាកសំណល់ប្រេងម៉ាស៊ីនចាស់ៗ ដែលរហូតមកដល់ពេលនេះ គឺនៅតែរងចាំថ្ងៃសាងសង់ និងផលិតប្រេងម៉ាស៊ូតប៉ុណ្ណោះ។


បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានប្រកាសតាមរយៈហ្វេសបុគរបស់ខ្លួន បានបង្ហាញថា ក្រុមហ៊ុន E 1 RENEWABLE ENERGY CO.,LTD គ្រោងនិងបោះទុនវិនិយោគក្នុងទំហំទឹកប្រាកប្រមាណជាង ៣លាន ៦សែន២ម៉ឺន២៥០០ ដុល្លារអាមរិក ដើម្បីបង្កើតរោងចក្រផលិតប្រេងម៉ាស៊ូត ពីកាកសំណល់ប្លាស្ទិក និងសំណល់ប្រេងម៉ាស៊ីនដែលប្រមូលទិញនៅក្នុងស្រុក ដែលអាចនិងផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជា ប្រមាណជាង ២១២១កន្លែង។ រោងចក្រនេះមានទីតាំង ស្ថិតនៅ ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


គួរបញ្ជាក់ថា ថ្មីៗនេះ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន៤ ដើម្បីបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្ម រោងចក្រកាត់ដេរ និងរោងចក្រផលិតប្រេងម៉ាស៊ូតពីសំណល់ប្លាស្លីក ដែលស្មើរនិងទំហំទុនវិនិយោគប្រមាណ ៩៩លានដុល្លារ និងផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាប្រមាណជាង ៥ពាន់កន្លែង នៅក្នុងប្រទេសកម្ពុជា៕ (អត្ថបទ អៀវ ឈៀងនី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation