លទ្ធផល​ផ្លូវការបោះឆ្នោតនឹងប្រកាសចាប់ពីម៉ោង១៩:៣០នាទី យប់ស្អែក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប​ បាន ប្រកាសថា​ តាមប្រតិទិនការងារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នៅថ្ងៃទី១៥ខែសីហាស្អែកនេះ បន្ទាប់ពីគ្មានពាក្យបណ្ដឹងដែលគ.ជ.បនិងក្រុមប្រឹក្សាធម្មនុញ្ញត្រូវដោះស្រាយពាក់ព័ន្ធទៅនឹងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត។


តាមរយៈសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១៤ សីហានេះ គ.ជ.ប បានបញ្ជាក់ថា​ សូមប្រជាពលរដ្ឋនិងគ្រប់ភាគីពាក់ព័ន្ធរងចាំទស្សនាការផ្សាយផ្ទាល់នូវលទ្ធផលផ្លូវការនៃការបោះឆ្នោតដែលនឹងចាប់ផ្ដើមផ្សាយផ្ទាល់ពីម៉ោង៧ និង៣០ នាទីយប់​ ថ្ងៃទី​១៥​ ខែសីហា​ បន្ទាប់ពីកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ជាតិ​ទ.ទ.ក។


គ.ជ.ប​ បញ្ជាក់​ទៀ​តថា​ លទ្ធផលនៃការបោះឆ្នោតនេះនឹងមានផ្សាយតាមរយៈទូរទស្សន៍ជាតិកម្ពុជា,​វិទ្យុជាតិFM96 MHz វិទ្យុជាតិកម្ពុជា AM 918MHZ, វិទ្យុវត្តភ្នំFM 105.70ពីMHz និងវិទ្យុ-ទូរទស្សន៍អនឡាញរបស់គ.ជ.ប។


គ.ជ.ប​ បានបញ្ជាក់ទៀតថា​ ការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ គឺជាការប្រកាសឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនិងការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមមណ្ឌលនីមួយៗ​៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation