សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសមុទ្រលើកទី៧ជុំទី២ នៅខេត្តកោះកុង នាចុងឆ្នាំនេះ​
| ព័ត៌មានជាតិ
SHARE

ខេត្តកោះកុង នឹងទទួលរៀបចំពិធីបុណ្យសមុទ្រលើកទី៧ជុំទី២ ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។ នេះបើយោងតាមFacebookផ្លូវការ របស់ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។

បើតាមFacebookផ្លូវការដដែល, សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យសមុទ្រជុំទី២នេះ ដោយក្នុងនោះ សម្ដេចតេជោ នឹងថ្លែងបើកពិធីជាផ្លូវការនៅថ្ងៃទី១៥ ខែធ្នូ។

ដោយរំពឹងថា ពិធីបុណ្យសមុទ្រ អាចនឹងទាញអ្នកទេសចរទៅទស្សនាច្រើន និងជាពិសេស ខេត្តកោះកុងជាប់ព្រំដែនជាមួយប្រទេសថៃថែមទៀតនោះ រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម ថោងខុន ក៏បានជំរុញឲ្យភាគីពាក់ព័ន្ធ រៀបចំកែលម្អ និងលើកកម្ពស់សោភណភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ ចរាចរណ៍ អនាម័យ និងបរិស្ថានស្អាត។

ជាមួយគ្នានេះ ត្រៀមសម្រួលដល់ការធ្វើដំណើរ និង ស្នាក់នៅ របស់ពលរដ្ឋកម្ពុជា និងថៃ តាមរយៈការបង្កើនទំនាក់ទំនង និង កិច្ចសហការដ៏ល្អរវាងកម្ពុជានិងថៃ។

គួររំលឹកថា ពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២ កាលពីឆ្នាំ២០១៧ បានរៀបចំឡើងនៅខេត្តកែប៕ (អត្ថបទ៖ ប៊ុន សម្ផស្ស​)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation