ស្ត្រី និងកុមាររាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីសាណាដើម្បីប្រឆាំងនឹងអំពើហិង្សា
| ព័ត៌មានអន្តរជាតិ
SHARE

យេម៉ែន៖ កាលពីថ្ងៃចន្ទស្ត្រីនិងកុមាររាប់រយនាក់បានប្រមូលផ្ដុំនៅខាងក្រៅការិយាល័យអង្គការសហប្រជាជាតិ នៅក្នុងទីក្រុង សាណា កាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យមានសន្តិភាពនិងថ្កោលទោសចំពោះការវាយប្រហារតាមអាកាសដោយក្រុមចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតដែលបានសម្លាប់ ជីវិតជនស៊ីវិល នាពេលថ្មីៗនេះ។

ក្នុងចំណោមបាតុករនៅទាំងនោះ គឺជាកូនក្មេង និងជាសមាជិកយុវជននិងកុមាររបស់រដ្ឋាភិបាល ហើយពួកគេខ្លះជាជនជាតិហ៊ូធី ក៏ដូចជាអ្នកតំណាងមកពីអង្គការសង្គមស៊ីវិលជាច្រើន។

ទូរទស្សន៍ Al Masirah ដែលគ្រប់គ្រងដោយក្រុមយោធារបស់ប្រទេសយេម៉ែនបាននិយាយថា ការវាយប្រហារតាមអាកាសរបស់ ក្រុមបះបោរស៊ីអ៊ីត ដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានវាយប្រហារតាមផ្លូវអាកាស ទៅរថយន្តក្រុងមួយដែលកំពុងបើកបរនៅ ទីផ្សារដែលមានមនុស្សមមាញឹកមួយនាភាគខាងជើងប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោច ណាស់៥០នាក់ ខណៈមានទាំងកុមារនិងអ្នករងរបួស៧៧នាក់ផ្សេងទៀត។

ទន្ទឹមនឹងនេះដែរក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថា ការវាយប្រហារនេះមិនមែន សំដៅលើ ជនស៊ីវិលទេ តែជាប្រតិបត្តិការវាយប្រហារទៅលើពួកឧទ្ទាមហ៊ូធី បន្ទាប់ពីក្រុមនេះបានបាញ់មីស៊ីល នៅឯភាគខាងត្បូង នៃប្រទេសនៅកាលពីថ្ងៃពុធដោយបានសម្លាប់ពលរដ្ឋយេមែនម្នាក់ក្នុងតំបន់នេះ។

ពួកឧទ្ទាមស៊ីអ៊ីតរបស់យេម៉ែនកាលពីថ្ងៃសុក្របានគាំទ្រការអំពាវនាវរបស់អង្គការសហប្រជាជាតិសម្រាប់ការស៊ើបអង្កេតទៅលើការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ដែលបង្កឱ្យមានការរិះគន់ពីអន្តរជាតិ។

ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានសេចក្តីថ្លែងការណ៍មួយពីដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារ ចុងក្រោយបំផុតនៅក្នុងខេត្តសាដា (Saada) និងការវាយប្រហារថ្មីៗផ្សេងទៀតទាំងអស់។

សូមជំរាបថា ប្រទេសយេម៉ែនបានធ្លាក់នៅក្នុងភ្លើងសង្រ្គាម ចាប់តាំងពីខែមីនាឆ្នាំ២០១៥ ហើយជម្លោះនេះ ដែលបានសម្លាប់ មនុស្សជាង១ម៉ឺននាក់ហើយ ស្របពេលដែលប្រព័ន្ធសុខាភិបាលជាតិបានធ្លាក់ចុះទៅទូទាំងប្រទេស និងបានរុញច្រាន ប្រទេសទៅរកភាពទុរ្ភិក្ស៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation