ពលរដ្ឋខេត្តតាកែវ ទទួលបានកាដូថ្មីមួយពី សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ
| ព័ត៌មានជាតិ
SHARE

តាកែវ៖ ដើម្បីអបអរទៅដល់ជ័យជំនះនៃការបោះឆ្នោត និងការស្វាគមន៍ចំពោះរាជរដ្ឋាភិបាលអាណាត្តិថ្មី អាណត្តិទី៦ ដែលនឹងត្រូវបង្កើតនៅដើមខែកញ្ញាខាងមុខ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ ផ្លូវលេខ២១ដោយមិនយកប្រាក់ឡើយ ។

បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ដែលចេញផ្សាយនៅថ្ងៃនេះបានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ និងអាជីវករប្រើប្រាស់ ផ្លូវលេខ២១ ដោយមិនយកប្រាក់ ចាប់ពីម៉ោង២៤(ម៉ោង១២អាធ្រាត) ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះតទៅ។

ក្រៅពីការជូនដំណឹងនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បាននាំយកបទបញ្ជារនិងការផ្តល់ជូនរបស់សម្តេចតេជោហ៊ុនសែនដូចប្រជាពលរដ្ឋ ខេត្តតាកែវនេះ ទៅផ្សព្វផ្សាយនៅលើទីតាំងផ្លូវលេខ២១ដោយផ្ទាល់ ដោយឯកឧត្តម បានបញ្ជាក់ជូនប្រជាពលរដ្ឋថា ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះតទៅ អ្នកធ្វើដំណើរទាំងអស់ លើដងផ្លូវលេខ២១នេះ លែងតម្រូវឲ្យបង់លុយដូចមុន ទៀតហើយ ។

សូមជំរាបថា ផ្លូវលេខ២១ នេះ ជាផ្លូវវាងក្រុងដូនកែវ ដោយភ្ជាប់ផ្លូវជាតិលេខ២ ខាងលិចមន្ទីរសុខាភិបាលខេត្តមកដល់នឹងផ្លូវលេខ ១២៥ក ដែលពីមុនផ្លូវនេះ តម្រូវឱ្យមានការបង់ប្រាក់នៅពេលប្រជាពលរដ្ឋ និងអ្នកប្រកបរបអាជីវកម្មយានយន្តដឹកទំនិញគ្រប់ប្រភេទបើកឆ្លងកាត់ផ្លូវនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation