អភិបាលខេត្តរតនគិរីជំរុញឲ្យមន្ត្រីបង្កើនសមត្ថភាពនិងទទួលខុសលើតួនាទីរបស់ខ្លួនសម្រាប់អាណត្តិថ្មី ក្រោមការដឹកនាំដោយសម្តេចតជោ
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨របស់ ឯកឧត្តមថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈ បញ្ជារការឯកភាពខេត្ត បានជំរុញរំលឹកដល់មន្ត្រីរាជការ ពិសេសមន្ទីរអង្គភាពជុំវិញខេត្ត ឲ្យបង្កើនសមត្ថភាពនិងទទួលខុសត្រូវតាមតួនាទី ភារកិច្ច កាន់តែខ្លាំងសម្រាប់អាណត្តិថ្មីរបស់រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យសមទៅនឹងអ្វីដែលប្រជាពលរដ្ឋបានផ្តល់នូវការជឿទុកចិត្តកន្លងមកថ្មីៗនេះ ។

អភិបាលខេត្តរតនគិរី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់នៅទូទាំងខេត្ត ទាំងមុនពេល កំឡុងពេល និងក្រោយ ពេលបោះឆ្នោត ដោយអាជ្ញាធរជំនាញបានសហការយកចិត្តទុកដាក់រក្សាបាននូវសន្តិសុខសុវត្ថិភាព បរិយាកាសនយោបាយប្រកបដោយភាពស្ងប់ស្ងាត់ ។

នៅកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នេះដែរ ឯកឧត្តមថង សាវុន បានស្នើឱ្យកម្លាំងគ្រប់ប្រភេទត្រូវត្រៀមសម្រាប់កិច្ចការ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈនៅរសៀលថ្ងៃស្អែក ថ្ងៃដែលគ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៃបោះឆ្នោងជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីការពារក្រែងមាន បាតុភាពមិនល្អណាមួយកើតមានឡើង។

សូមបញ្ជាក់ថា សម្តេចតេជោហ៊ុនសែន បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី ៦នេះ មន្ត្រីរាជការត្រូវធ្វើខ្លួនឱ្យក្លាយជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ ហើយមន្ត្រីរាជការទាំងអស់ត្រូវតែពង្រឹង នូវសមត្ថភាពរបស់ខ្លួនទៅតាមជំនាញនិមួយៗ អោយទាន់សម័យ កាលបច្ចេកវិទ្យាបច្ចុប្បន្ន មិនត្រូវធ្វើជាមន្ត្រីអភិរក្សនិយមនោះទេ៕អត្ថបទ៖ ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation