ខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសប៉ាគីស្ថានបណ្តាលឲ្យរងរបួសនៅក្នុងខេត្តពុនចាប់
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមមន្ត្រីបាននិយាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសប៉ាគីស្ថានលោក អាសាន់ អ៊ីកបាល់ (Ahsan Iqbal) ត្រូវបានរងរបួសនៅក្នុងការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃអាទិត្យ ដែល ហេតុការណ៍នេះទំនងជាការបង្កើនភាពតានតឹងផ្នែកនយោបាយនៅមុនពេលការបោះឆ្នោតសកលត្រូវបានគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដាខាងមុខ។


ខ្មាន់កាំភ្លើងម្នាក់បានបាញ់ត្រូវចំដៃរបស់លោក អ៊ីកបាល់ (Iqbal) ខណៈដែលលោកកំពុងធ្វើទស្សនកិច្ចនៅមណ្ឌលបោះឆ្នោតនៅក្នុងខេត្តពុនចាប់ (Punjab) ទីក្រុងណារ៉ូវ៉ាល់ (Narowal) ភាគឦសានប្រទេសប៉ាគីស្ថាន។
ភ្លាមៗនោះ លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតឡើយ។


ក្រុមមន្ត្រីបាននិយាយថា ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន និងកំពុងត្រូវបានសាកសួរ។ ប៉ុន្តែមូលហេតុដែលបណ្តាលឲ្យមានការបាញ់ប្រហារនេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។


គួរបញ្ជាក់ថា លោក អ៊ីកបាល់ (Iqbal) គឺជាសមាជិកជាន់ខ្ពស់ម្នាក់របស់គណបក្សកាន់អំណាច និងជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក ណាវ៉ាស់ ហ្សារីហ្វ (Nawaz Sharif) ដែលត្រូវបានបណ្តេញចេញពីតំណែង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation