សហភាពអឺរ៉ុបនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨៧លានអឺរ៉ូបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

សហភាពអឺរ៉ុបគ្រោងនឹងផ្តល់ជំនួយឥតសំណងចំនួន ៨៧លានអឺរ៉ូបន្ថែមទៀត ដល់ប្រទេសកម្ពុជា សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មរយៈពេល ៧ឆ្នាំទៅមុខទៀត ជាពិសេសលើវិស័យផលិតកម្មសត្វ និងវិស័យជលផល។ នេះបើតាមការលើកឡើងរបស់លោក ចច អីដកា អគ្គរាជទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ចច អីដកា បានអះអាងថា សហភាពអឺរ៉ុបនឹងផ្តល់ហិរញ្ញប្បទានឥតសំណង់ប្រមា ណ ៨៧លានអឺរ៉ូបន្ថែមទៀតដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងរយៈពេល ៧ឆ្នាំ ទៅមុខទៀត ខណៈដែលវិស័យកសិកម្ម អនុវិស័យចិញ្ចឹមសត្វគឺជាអនុវិស័យដ៏មានសារៈសំ ខាន់បន្ទាប់ពីវិស័យដំណាំស្រូវនៅកម្ពុជា និងជាចលនាសំ ខាន់ក្នុងការបង្កើនការងារ ប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះសម្មភាព និងភាពគាំទ្រពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងឲ្យទទួលបានលទ្ធផលជាផ្លែផ្កា។

ជុំវិញបញ្ហានេះឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសហភាពអឺរ៉ុបដែលបាន និងកំពុងជួយអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។

ជាមួយគ្នានេះឯកឧត្តមសង្ឃឹម និងជឿជាក់ថា សហភាពអឺរ៉ុបនឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាបន្តទៀត ដើម្បីសម្រេចចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ ២០៣០។

គូរបញ្ជាក់ថា សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានទឹកប្រាក់សរុប ២៦លានអឺរ៉ូ ដើម្បីអនុវត្តពីឆ្នាំ២០១៣ ដល់២០១៨ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍន៍អនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ ដែលមានការគាំទ្រយ៉ាងពេញលេញពីរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍នានា ដោយឈរលើមូលដ្ឋានគោលការណ៍កម្មវិធីយុទ្ធសាស្រ្ត (PBA)៕អត្ថបទ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation