ទិសដៅបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ឲ្យកើនដល់ ១៥ប៊ីលានដុល្លារ នៅឆ្នាំ ២០២០ ទំនងជាមិនសម្រេចតាមការគ្រោងទុកឡើយ
| ព័ត៌មានជាតិ
SHARE

មន្ត្រីជំនាញក្រសួងពាណិជ្ជកម្មបារម្ភថា ទិសដៅបង្កើនទំហំពាណិជ្ជកម្មដែលរដ្ឋាភិបាលកម្ពុជា និងថៃ បានប្តេជ្ញាថាជំរុញឲ្យកើនដល់ ១៥ប៊ីលានដុល្លារ នៅឆ្នាំ ២០២០ នឹងមិនអាចសម្រេចទៅតាមការគ្រោងទុកឡើយ ខណៈដែលការដឹកជញ្ជូនទំនិញចេញចូលរបស់កម្ពុជាឆ្លងកាត់ព្រំដែនថៃនៅតែប្រឈមបញ្ហា ក្នុងនោះរួមបញ្ចូលទាំងផលិតផលកសិកម្មផងដែរ។

យោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី៣ នៃគណៈរដ្ឋមន្ត្រីចម្រុះ កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ គឺបានដាក់ចេញនូវគោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១៥ប៊ីលានដុល្លារ ត្រឹមឆ្នាំ ២០២០។

ឯកឧត្តម ស៊ាង​ ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យសម្រេចទៅតាមទិសដៅកំណត់ កម្ពុជា បានស្នើឲ្យភាគីថៃពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើទំនិញឆ្លងកាត់ព្រំដែន និងអនុញ្ញាតជម្រុញឱ្យចុះហត្ថលេខាលើ MOU ដើម្បីឱ្យមានការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមគ្រប់ច្រក។

បន្ថែមពីលើនេះ កម្ពុជា ក៏បានស្នើបន្ថែមកូតាអនុញ្ញាតឱ្យរថយន្តឆ្លងកាត់ពី ១៥០ ទៅ៣០០ និងទៅ៥០០ ជាដំណាក់កាល និងសម្របសម្រួលនីតិវិធីក្នុងការនាំចូលទំនិញកសិកម្មពីកម្ពុជាទៅថៃ ចៀសវាងការដាក់ចេញនូវឧបសគ្គនានា ដែលធ្វើឱ្យកម្ពុជា-ថៃ ពុំអាចសម្រេចគោលដៅពាណិជ្ជកម្មដែលបានកំណត់។

ឯកឧត្តមលើកឡើងទៀតថា យើងបារម្ភដែរចំពោះការកំណត់ទិសដៅបង្កើនទំហំពាណិជ្ជកម្មនេះ ហើយវាអាចនឹងមិនសម្រេចតាមការគ្រោងទុក ប្រសិនបើភាគីទាំងពីរមិនអាចដោះស្រា យបញ្ហាទាំងនេះបានទាន់ពេលវេលាទេនោះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបន្ថែមថា កន្លងមកក្រសួងពាណិជ្ជកម្មបានពិភាក្សាច្រើនលើកច្រើនសារហើយជាមួយភាគីថៃ ដើម្បីឲ្យពួកគេបង្កើនការទិញទំនិញពីកម្ពុជាឲ្យបានច្រើន ជាពិសេសផលិតផលកសិកម្ម ដោយមិនកំណត់កូតា ព្រមទាំងមិនបង្កភាពស្មុគស្មាញក្នុងការនាំចេញនូវគ្រប់រដូវប្រមូលផលកសិកម្ម។

គួរបញ្ជាក់ថា កម្ពុជា និងថៃបានចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពីការមិនយកពន្ធត្រួតគ្នា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលកិច្ចការនេះបានជួយសម្រួលក្នុងការវិយោគ និងធ្វើពាណិ ជ្ជកម្ម ដោយមិនតម្រូវឱ្យបង់ពន្ធនៅប្រទេសថៃទៀតទេ និងកសាងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់តាមព្រំដែន តម្លើងថ្នាក់ព្រំដែន ដូចជាចុះហត្ថលេខាលើ MOUs ជាច្រើន ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។

តាមទិន្នន័យ នៃការនាំចេញទំនិញពីថៃមកកម្ពុជា ក្នុងរយៈពេល៤ខែ ដើមឆ្នំា២០១៨នេះ គិតជាទឹកប្រាក់មានចំនួន ២១៣៣លានដុល្លារ កើនឡើងជាង ២៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា២០១៧។ ក្នុងនោះកម្ពុជានាំទំនិញ ទៅលក់នៅថៃវិញ មានទឹកប្រាក់ចំនួន ៣៤១លានដុល្លារ៕អត្ថបទ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation