ប្រឡងបាក់ឌុប ករណីចម្លងគ្នា ឃើញដូចគ្នាឲ្យធ្លាក់ទាំងអស់!
| ព័ត៌មានជាតិ
SHARE

មុនពេលប្រឡងឈានចូលមកដល់ ក្នុងរយៈពេលមួយសប្តាហ៍នោះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដាស់តឿនឲ្យបេក្ខជនដែលមានឈ្មោះក្នុងបញ្ជីប្រឡងទាំងអស់ថា ក្នុងករណីដែលរកឃើញមានការចម្លងពីគ្នា នៅថ្ងៃប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប បើធ្វើកោសល្យវិច័យដូចគ្នានឹងឲ្យធ្លាក់ទាំងពីរជាស្វ័យប្រវត្តិ។

សម័យប្រឡងបាក់ឌុបឆ្នាំ២០១៨ នឹងធ្វើឡើងនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ មានបេក្ខជន ប្រឡងសរុបចំនួន ១១៧ ០៦១ នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា ៤៧៦១បន្ទប់ នៅរាជធានី- ខេត្តទាំង២៥។

លោកបន្តថា ធ្វើបែបនេះ អ្នកសង្កេតការណ៍ និងអនុរក្សគ្មានបញ្ហាប្រឈម កើតឡើងលើពួកគេនោះទេ ។ ម្យ៉ាងទៀតពេលប្រឡងនាពេលកន្លងមក អ្នកសង្កេតការណ៍ ព្រមទាំងអនុរក្សក៏គ្មានបញ្ហា អ្វីកើតឡើងលើពួកគេដែរ។ រដ្ឋមន្រ្តីបានអះអាងថា ប្រសិនបើបេក្ខជនគំរាមកំហែងអ្នកសង្កេតគឺ បេក្ខជនរូបនោះនឹងធ្លាក់ដោយស្វ័យប្រវត្តិ ហើយនឹងទទួលទោសព្រហ្មទណ្ឌជាដើម។ បើតាមលោករដ្ឋមន្ត្រីក្រសួងអប់រំ បានអះអាង សម្រាប់ការប្រឡងនេះ ទោះបីជាមានបេក្ខជនប្រឡង ជាប់មានចំនួនតិចក្តី ក៏ក្រសួងមិនមានការប្រឡងជាលើកទី២ ដូចឆ្នាំ២០១៤នោះទេ ។ ក្រសួងចំណាចថវិកា ជិត៥លានដុល្លារ សម្រាប់ការប្រឡងនេះ ។

សម្រាប់លទ្ធផលនៃការប្រឡងបេក្ខជន ដែលមាន៥០០ពិន្ទុខ្ពស់បំផុត និងពិន្ទុ២៣៧ ជាប់មធ្យម៕ (អ៊ុត​ លក្ខិណា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation