អាជ្ញាធរខេត្តកោះកុងផ្តល់ទីកន្លែងស្នាក់នៅដោយឥតគិតថ្លៃដល់សិស្សប្រលងបាក់ឌុប
| ព័ត៌មានជាតិ
SHARE

កោះកុង៖ បេក្ខជន បេក្ខនារី ដែលនឹងត្រូវប្រលងសញ្ញាបត្រមធ្យមសិម្សាទុតិយភូមិ នាសម័យប្រលងថ្ងៃទី២០ សីហា ២០១៨ កាន់តែខិតជិតមកដល់នាថ្ងៃខាងមុខ អស់ក្តីបារម្ភក្នុងការបង់ថ្លៃស្នាក់ក្នុងពេលប្រលងទៀតហើយ ដោយមន្ទីរអប់រំសហការនិងអាជ្ញាធរពាក់ព័ន្ធ បានត្រៀមរួចជាស្រេចផ្តល់ទីកន្លែងចំនួនពីរ សម្រាប់ស្នាក់នៅដោយឥតគិតថ្លៃ ទីមួយនៅសាខាកាកបាទក្រហមនិងទីពីរនៅមន្ទីររដ្ឋបាលសាលាខេត្តចាស់ ដែលមានបន្ទប់ស្នាក់នៅប្រកបដោយអនាម័យនិងផាសុខភាពជូនយ៉ាងសមរម្យ។

ការផ្តល់ជូននូវកន្លែងស្នាក់នៅសម្រាប់បេក្ខជន បេក្ខនារី នេះធ្វើឡើងដើម្បីជួយសម្រួលក្នុងចំណាយ របស់បេក្ខជន បេក្ខនារីក៏ដូចជាជួយសម្រួលដល់អាណាព្យាបាលដែលគាត់ធ្វើដំណើរជូនកូនចៅគាត់មកប្រលងយកសញ្ញាបត្រនេះផងដែរ នេះបើតាមជាការបញ្ជាក់ប្រាប់របស់លោក ជូ សេរីយ៉ា អនុប្រធាស្តីទីនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកោះកុង ដែលបានថ្លែងប្រាប់cnc កាលពីល្ងាចថ្ងៃទី១៣ សីហា ២០១៨នេះ។

មន្ត្រីមន្ទីរអប់រំដដែលបានបញ្ជាក់បន្ថែមទៀតថា ដោយមើលឃើញនូវការលំបាកខ្លាំងរបស់បេក្ខជន បេក្ខនារីក្នុងការធ្វើដំណើរមកពីតំបន់ឆ្ងាយដាច់ស្រយាលលនិង ម៉្យាងទៀតការធ្វើដំណើរដែលប្រឈមនឹងហានិភ័យខ្ពស់នោះគឺការធ្វើដំណើរតាមផ្លូវទឹក មកពីតាមបណ្តារកោះនានា ត្រូវឆ្លងកាត់ភ្លៀងខ្យល់ ដោយហេតុថាពេលនេះជារដូវវស្សា ទើបរដ្ឋបាលខេត្តនិងមន្ទីររៀបចំផ្តល់ទីកន្លែងស្នាក់នៅនេះហើយក៏មិនមែនផ្តល់ជូនត្រឹមតែបេក្ខជន បេក្ខនារីដែលត្រូវប្រលងនោះទេ គឺផ្តល់ជូនទាំងអាណាព្យាបាលដែលបានរួមដំណើរមកជាមួយផងដែរ។

លោក ជូ សេរីយ៉ា អនុប្រធានស្តីទីនៃមន្ទីរអប់រំខេត្តកោះកុងបន្តទៀតថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំនេះ មន្ទីរអប់រំយុវជននិងកីឡា សហការល្អជាមួយនិងអាជ្ញាធរខេត្តបានត្រៀមរៀបចំរួចជាស្រេចសម្រាប់អោយដំណើរល្អក្នុងថ្ងៃប្រលង ដោយខាងមន្ទីរអប់រំបានអនុវត្តតាមនិតិវិធីរបស់ក្រសួងដែលបានកំណត់ជូនយ៉ាងច្បាស់លាស់ ត្រឹមត្រូវ ប្រកបដោយតម្លាភានិងយុត្តិធម៌៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation