តើច្បាស់ទេថា តារាចម្រៀងឆាយ វីរៈយុទ្ធ កំពុងលេងល្បែងស្នេហាត្រីកោណ?
| វីដេអូព័ត៌មានជាតិ
SHARE


ខណៈប្រជាប្រិយភាពកាន់តែស្ទុះឡើងដូចកាំជណ្តើរ តារាចម្រៀងឈរតំណែងកំពូលលោក ឆាយ វីរៈយុទ្ធ បែរលេចធ្លាយដំណឹងថា តារារូបនេះកំពុងជាប់ជំពាក់នឹងចំណងស្នេហ៍ត្រីកោណទៅវិញ។

ការបែកធ្លាយដំណឹងនេះ ត្រូវបានគេមើលឃើញថា បានកើតឡើងក្រោយពេលតារារូបនេះបានរៀបមង្គលការបានរយៈពេលប្រហែលជាង១ឆ្នាំជាមួយនឹងកូនស្រីថៅកែអង្ករ ហាក់ សែ នៅកំពង់ចាមនោះ។
តាមរយៈប្រជាប្រិយភាពរបស់តារារូបនេះប្រាកដណាស់ថា តារារូបនេះមាននារីស្រស់ស្អាតមិនតិចទេតាមសុំស្នេហ៍ ដូច្នេះហើយទើបមានប្រភពមួយបានបញ្ជាក់ថា សព្វថ្ងៃនេះលោក ឆាយ វីរៈយុទ្ធ កំពុងជាប់ជំពាក់នឹងនារីពីរនាក់ក្នុងពេលតែមួយនោះ។

ប៉ុន្តែជុំវិញព័ត៌មាននេះ ឆាយ វីរៈយុទ្ធ បានបដិសេធទាំងញ័រមាត់ថា៖«ស្នេហានារីពីរនាក់ណាបង ខ្ញុំអត់ដឹងផង នោះប្រហែលពួកគាត់ទើបស្តាប់បទ Original ថ្មីរបស់ខ្ញុំ ហើយអាចនិយាយតគ្នាទៅ ទើបលេចរឿងបែបនេះ។ បើបងមិនជឿស្តាបបទនេះទៅ គឺបទ «ស្រឡាញ់អូនមួយពេល ស្រឡាញ់គេមួយជីវិត»៕


Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation