សូមត្រៀម ថ្ងៃទី១៨សីហាខាងមុខ ព្យុះទី១៦នឹងជះឥទ្ធិពលលើកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ ក្រសួងធនធានទឹក និងឧតុនិយម​ បានប្រកាសអំពាវនាវ ដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ​ ខណៈដែលមានការព្យាករណ៍ ថា​ ឥទ្ធិពលព្យុះបេប៊ីនកា ដែលជាព្យុះទី១៦ នឹង នឹងមានឥទ្ធិពលមកលើអាកាសធាតុនៃប្រទេសកម្ពុជា ជាពិសេសតំបន់មាត់សមុទ្រ ក្នុងខេត្តខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានបន្តភ្លៀងធ្លាក់ច្រើន​ ហើយនៅលើលំហសមុទ្រមានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ។


តាមរយៈសេចក្តីប្រកាសនេះដែរ ក្រសួងធនធានទឹកឲ្យដឹងទៀតថា ឥទ្ធិពលព្យុះបេប៊ីនកានេះ ក៏នឹង ធ្វើឲ្យតំបន់ខ្ពង់រាបភូមិភាគឦសាន្ត អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន​ ហើយបណ្តាខេត្តដទៃទៀត អាចនឹងមានភ្លៀងពីមធ្យមទៅបង្គួរ​ ខណៈដែលតំបន់អាងទន្លេមេគង្គ នឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៨ ខែសីហា និងជាពិសេសបន្ទាប់ពីព្យុះអស់ឥទ្ធិពល៕ (អោម ចែតច័ន្ទណារ៉ា )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation