មនុស្ស៩នាក់បានស្លាប់ និង១៥នាក់រងរបួសដោយសារអគ្គិភ័យឆាបឆេះមន្ទីរពេទ្យមួយកន្លែងក្នុងកោះតៃវ៉ាន់
| ព័ត៌មានអន្តរជាតិ
SHARE

អាជ្ញាធរបាននិយាយថា អគ្គីភ័យនៅមន្ទីរពេទ្យមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃទីក្រុងតៃប៉ិកោះតៃវ៉ាន់បានសម្លាប់មនុស្ស៩ នាក់នៅថ្ងៃច័ន្ទនេះ ខណៈដែល មនុស្ស១៣នាក់ផ្សេងទៀតរងរបួស។ អាជ្ញាធរបានបន្ថែមថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង បន្ទាប់ពីហេតុការណ៍នៃអគ្គិភ័យនេះ បានឆាប់ឆេះនៅជាន់ទី៧ នៃអាគារមន្ទីពេទ្យ ដែលត្រូវបានគេពន្លត់ភ្លាមៗមុនថ្ងៃរះ។

អគ្គនាយកគ្រប់គ្រងគ្រោះអគ្គិភ័យក្រុងតៃប៉ិ លោក Huang Te-ching បាននិយាយថា មនុស្ស៤៣ នាក់ រួមទាំងអ្នកជំងឺនិងបុគ្គលិកមន្ទីរពេទ្យត្រូវបានជម្លៀសចេញ បន្ទាប់ពីភ្លើងឆេះបានចាប់ផ្តើម។ មនុស្ស២៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដទៃទៀត។ រូបភាពតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញថា អ្នកពន្លត់អគ្គីភ័យ បានប្រយុទ្ធនឹងអណ្តាតភ្លើងចេញពីរនាំងមួយ ខណៈដែលបុគ្គលិកបានរុញអ្នកជំងឺដែលនៅ លើគ្រែយកទៅកាន់រថយន្តសង្គ្រោះបន្ទាន់ ដើម្បីផ្លាស់ទៅមន្ទីរពេទ្យផ្សេងទៀត។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation