ក្រសួងកសិកម្ម៖មិនមានការតម្រូវឲ្យម្ចាស់កសិដ្ឋាន ដាំដំណាំឈើហូបផ្លែមកចុះបញ្ជីនៅក្រសួងឡើយ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ខែសីហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឆ្លើយតបទៅនឹងការចុះផ្សាយ នៅតាមបណ្ដាសារព័ត៌មានក្នុងស្រុក ដែលត្រូវបានចែកចាយបន្តគ្នាលើបណ្ដាញហ្វេសប៊ុក ដែលថា «ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រកាសឲ្យកសិដ្ឋានដាំដំណាំឈើហូបផ្លែ ទាំងអស់ត្រូវមកចុះបញ្ជីនៅក្រសួង»។

ជុំវិញការចុះផ្សាយបែបនេះ ក្រសួងកសិកម្មបានចាត់ទុកថា ជាការផ្សព្វផ្សាយបែបនេះ គឺការផ្សព្វផ្សាយដែលធ្វើឲ្យមានការភាន់ច្រឡំពីសាធារណជន។
ក្រសួងកសិកម្ម បញ្ជាក់ថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ក្រសួងនិងស្ថានទូតចិនបានចុះហត្ថលេខាលើ ពិធីសារមួយ ស្ដីពីលក្ខខណ្ឌតម្រូវ ភូតគាមអនាម័យ សម្រាប់ការនាំចេញចេកពីកម្ពុជាទៅកាន់ប្រទេសចិន ហើយក្នុងពិធីសាស្ត្រនោះមិនមានការតម្រូវឲ្យម្ចាស់កសិដ្ឋានដាំដំណាំឈើហូបផ្លែទាំងអស់ ត្រូវចុះបញ្ជីនៅក្រសួងនោះទេ គឺក្រសួងតម្រូវឲ្យតែក្រុមហ៊ុនឬម្ចាស់កសិដ្ឋាន ដាំដំណាំចេកដែលមានបំណងនាំចេញទៅ តាមប្រទេសចិនតែប៉ុណ្ណោះ។

ជាមួយនឹងការប្រកាសបដិសេធបែបនេះ ក្រសួងកសិកម្ម សង្ឃឹងថា បណ្ដាញសារព័ត៌មាននិងសាធារណជន បានយល់ច្បាស់អំពីអ្វីដែលក្រសួងបាននឹងកំពុងធ្វើ និងដើម្បីជម្រះបាននូវមន្ទិលសង្ស័យនានាពាក់ព័ន្ធនឹងការចុះបញ្ជីក្រុមហ៊ុនឬម្ចាស់កសិដ្ឋានដាំដំណាំចេកនាំចេញទៅកាន់ប្រទេសចិននេះ៕(CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation