ចិនប្រកាសវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មបោះដុំទំនិញអន្តរជាតិក្នុងតំបន់ប្ញស្សីកែវក្រោមទុនវិនិយោគ ១ពាន់លានដុល្លារ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃអាទិត្យម្សិលមិញនេះ គម្រោងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្ម ថ្រាយអឹម ដែលមានតម្លៃ១ពាន់លានដុល្លារ របស់វិនិយោគគិនពីប្រទេសចិន ត្រូវបានប្រកាសចាប់ផ្តើមនិងបើកសម្ភោធការិយាល័យលក់នៅកំពង់ផែស្វយ័តភ្នំពេញ។

មជ្ឈមណ្ឌលពាណិជ្ជកម្ម ថ្រាយអឹម នៅលើផ្ទៃដី ១០ហិកតា ក្នុងទឹកកដីខណ្ឌឫស្សីកែវ ដោយមានការគាំទ្រ និងសហការជាមួយនឹងកំពង់ផែស័្វយតភ្នំពេញ។
លោក Chen Tai An ប្រធានអគ្គនាយក្រុមហ៊ុនយុនណាន សេងម៉ៅ អ៊ិនវេសម៉ិន(ខេមបូឌា) បានបញ្ជាក់ឱ្យដឹងថា គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម TCC ថ្រាយអ៊ឹម នេះ មានការអភិវឌ្ឍចម្រុះ មជ្ឍមណ្ឌលទេសចរណ៍ ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលបោះដុះទំនិញដ៏ធំនៅកម្ពុជា ដែលមានក្រុមហ៊ុនជាង១ម៉ឺន និងទំនិញជាង១លានប្រភេទ ប្រមូលផ្តុំគ្នា ដែលនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មបោះដុំអន្តរជាតិ ដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលផ្សារភ្ជាប់ ទៅនឹងពិភពលោក។

ឯ.ឧ ហ៊ី បាវី អគ្គនាយកកំពង់ផែស័្វយតភ្នំពេញ បានឱ្យដឹងថា កំពង់ផែស័្វយតភ្នំពេញ បានសហការជាមួយក្រុមហ៊ុនយុនណាន សេងម៉ៅ អ៊ិនវេសម៉ិន ដើម្បីធ្វើឱ្យ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះលេចជារូបរាងឡើង ដែលគម្រោងនេះនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២០ ហើយមកដល់ពេលនេះ មានក្រុមហ៊ុន ម៉ាកល្បីៗជាង ៤០០បានសហការនឹងនាំយកទំនិញរបស់ខ្លួនមកដាក់លក់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ។

សូមជំរាបថា មជ្ឈមណ្ឌលពាណិជ្ជកម្មមួយនេះ នឹងសាងសង់នៅលើអតីតផែស្ងួត ជិតសកលវិទ្យាល័យការពារជាតិ ចំងាយប្រហែល៥០០ម៉ែត្រ ពីផ្លូវជាតិលេខ៥ ខណៈដែលទីផ្សារអចលនទ្រព្យក្នុងទីតាំងនេះកំពុងកើនឡើងខ្ពស់ ខណៈដែលតំបន់នេះត្រូវបានតភ្ជាប់ ជាមួយខណ្ឌជ្រោយចង្វារ បន្ទាប់ពីមានការ សាងសង់ស្ពានបេឡេ និងគម្រោងសាងសង់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation