​ប្រធានមជ្ឈមណ្ឌល ត្រៀមបង្កាគ្រោះមហន្តរាយអាស៊ី ​អបអរសាទរ ចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោត ​ដែលដំណើរការ ទៅបានយ៉ាងល្អឥតខ្ចោះ និងទទួលបានជោគជ័យ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ សម្តេចតេជោ បានអនុញ្ញាតិឲ្យ លោក​ ក្រាសិ ចាន់ណាវង្ស (Krasae Chanawongse) ប្រធានមជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយអាស៊ី នៅវិមានសន្តិភាព។
បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោក​ បានអបអរសាទរ ចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោត កាលពីពេលថ្មីៗកន្លងទៅនេះ ដែលដំណើរការទៅបានយ៉ាងល្អឥតខ្ចោះ និងទទួលបានជោគជ័យ។

ក្នុងឱកាសនោះ លោកក៏បានបញ្ជាក់ពីគោលបំណងរបស់លោក ក្នុងការចងក្រងសៀវភៅ ពាក់ព័ន្ធនឹងប្រវត្តិរបស់សម្តេចតេជោផង និងក៏បានរាយការណ៍ជូនសម្តេច អំពីមជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយអាស៊ីផង និងជូនអាហារូបករណ៍ ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងបានជម្រាបជូន ពីបំណង ក្នុងការបង្កើតសាខាសាកលវិទ្យារបស់លោក ក្នុងព្រះរាជាណាចក្រកម្ពុជាផង។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះលោក ចាន់ណាវង្ស ដែលបានតាមដាន យ៉ាងយកចិត្តទុកដាក់ និងបានអបអរសាទរកម្ពុជា ក្នុងព្រឹត្តិការណ៍ នៃការបោះឆ្នោតកន្លងទៅ។ សម្តេចក៏បានថ្លែងអណរគុណផងដែរ ចំពោះលោក ចាន់ណាវង្ស ដែលយកចិត្តទុកដាក់ ចង់ចងក្រងអំពីប្រវត្តិរបស់សម្តេច ហើយក៏ជម្រាបជូន លោកចាន់ណាវង្ស អំពីការត្រៀមរបស់កម្ពុជា ក្នុងនាមជាសមាជិក របស់មជ្ឈមណ្ឌលត្រៀមបង្កាគ្រោះមហន្តរាយអាស៊ី នោះគឺសភាកម្ពុជា បានផ្តល់សច្ចាប័ណ្ណឲ្យកម្ពុជាហើយ ក្នុងការចូលរួមជាសមាជិក ហើយកម្ពុជាក៏មានគណៈកម្មាធិការ បង្កាគ្រោះមហន្តរាយផងដែរ ដែលយន្តការនេះ អាចទៅជាផ្នែកមួយសម្រាប់មជ្ឈមណ្ឌល ត្រៀមបង្កាគ្រោះមហន្តរាយនេះ។ ជារួមកម្ពុជាបានត្រៀមខ្លួនជាស្រេច ជាសមាជិករបស់គណៈកម្មាធិការ។

ដោយឡែក ចំពោះការផ្តល់អាហារូបករណ៍ សម្តេចតេជោបានអរគុណចំពោះ លោក ចាន់ណាវង្ស ផងដែរថា នេះគឺជាកត្តាសំខាន់ ចំពោះកម្ពុជា ព្រោះកម្ពុជាកន្លងមក ទទួលបានជោគជ័យ ដោយសារតែការបណ្តុះបណ្តាល លើធនធានមនុស្សបានល្អៗនេះឯង។ សម្តេចបានអរគុណ ចំពោះការផ្តល់ជូនអាហារូបករណ៍ ចំនួន១០កន្លែង ដែលមានឈ្មោះរបស់សម្តេចនេះ។
ពាក់ព័ន្ធនឹងការបង្កើត​សាខាសាកលវិទ្យាល័យ របស់លោក ចាន់ណាវង្ស នៅក្នុងប្រទេសកម្ពុជានោះ សម្តេចបានស្វាគមន៍៕
អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី ​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation