មនុស្ស១០នាក់លង់ទឹកស្លាប់និង២៦នាក់ត្រូវពស់ចឹក កំលុងពេលនៃទឹកជំនន់ទន្លេមេគង្គក្នុងខេត្តកំពង់ចាម
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ឯកឧត្តមគួច ចំរើន អភិបាល ខេត្តកំពង់ចាម មានប្រសាសន៍ឲ្យដឹងថា ខេត្តកំពង់ចាមគឺជាខេត្តមួយក្នុងចំណោម ខេត្តដែលបានរងគ្រោះ ដោយទឹកជំនន់មេគង្គ ក្នុងនោះខេត្តកំពង់ចាម មានក្រុងស្រុកចំនួន៧ បានកំពុងទទួលរងនូវការលិចលង់ដោយទឹកជំនន់ទន្លេមេគង្គនិងបណ្តាលឲ្យ ប្រជាពលរដ្ឋរងគ្រោះជាង ២ម៉ឺន ៧ពាន់គ្រួសារ លិចដំណាំស្រូវជាង៤៥០០ហិកតា ដំណាំកសិផលជាង១៥០០ហិកតា និងមានប្រជាពលរដ្ឋលង់ទឹកស្លាប់ ១០នាក់និង ២៦នាក់ផ្សេងទៀត រងរបួសដោយសត្វពស់ចឹកនិងសត្វខាំ។


ក្រៅពីផលប៉ះពាល់ខាងលើ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ទៀតថា ជំនន់ទន្លេមេគង្គ បណ្តាលឲ្យជន់លិចផ្ទះសម្បែង ផ្លូវ វត្តអារាម និងបណ្តាលឲ្យបាក់ច្រាំងទន្លេ ផ្លូវ ជាច្រើន ហើយអាជ្ញាធរខេត្តបានប្រើប្រាស់ កម្លាំងសរុប ទាំងកងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធ ចុះជួយអន្តរាគមន៏ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់បានទាន់ពេលវេលា និងបានផ្តល់ស្បៀងអាហារ ថ្នាំសង្កូវជួយដល់ ប្រជាពលរដ្ឋដែល រងគ្រោះទឹកជំនន់។

សូមជំរាបថា គិតត្រឹមវេលាម៉ោង៧ព្រឹកថ្ងៃនេះ កម្ពស់ទឹកទន្លេមេគង្គកំពង់ចាមបានស្រកចុះ បើធៀបនឹងថ្ងៃម្សិលមិញ គឺពី១៥,៣៣ម៉ែត្រ មកនៅ ១៥,២៨ម៉ែត្រ ប៉ុន្តែនៅតែលើសកម្រិតកម្ពស់ប្រុងប្រយ័ត្នដែលត្រឹមតែ ១៥,២០ម៉ែត្រ៕ (អត្ថបទ៖វង សុភ័ក្ត្រ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation