ថៃអញ្ជើញពាណិជ្ជករខ្មែរ ទៅចូលរួមក្នុងពិព័រណ៍តាំងបង្ហាញទំនិញ សម្លៀកបំពាក់ សម្ភារប្រើប្រាស់ និងគ្រឿងសង្ហារិម នៅក្រុងបាងកក នៅខែតុលា!
| ព័ត៌មានជាតិ
SHARE

ក្រសួងពាណិជ្ជកម្មថៃ បានអញ្ជើញពាណិជ្ជករខ្មែរ ដើម្បីទៅចូលរួមទស្សនាពិព័រណ៍ STYLE: ASIA'S MOST STYLISH FAIR នៅទីក្រុងបាងកក រយៈពេល៥ថ្ងៃ។

នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងបានឲ្យដឹងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ STYLE: ASIA'S MOST STYLISH FAIR ចាប់ពីថ្ងៃទី១៧ រហូតដល់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

នៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញ សម្លៀកបំពាក់ ផលិតផលធ្វើពីស្បែក វត្ថុអនុស្សាវរីយ៍ សម្ភារប្រើប្រាស់ និងគ្រឿងសង្ហារិម។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា «ក្នុងឱកាសនេះ ស្ថានតំណាងពាណិជ្ជកម្មថៃ សូមគោរពអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ ទៅទស្សនាពិព័រណ៍ STYLE: ASIA'S MOST STYLISH FAIR តាមកម្មវិធីដូចបានជម្រាបជូនខាងលើ»៕ (អ៊ុត លក្ខិណា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation