ទន្លេមេគង្គកំពង់ចាមនិងទន្លេបាសាក់កោះខែលនៅតែបន្តលើសកម្រិត​ប្រុងប្រយ័ត្ន
| ព័ត៌មានជាតិ
SHARE


ភ្នំពេញ៖ យោងតាម ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ១២ ខែសីហានេះបង្ហាញថា ខណៈដែលទន្លេមេគង្គខេត្តស្ទឹងត្រែងនិងទន្លេមេគង្គខេត្តក្រចេះ បានបន្តស្រកចុះនៅថ្ងៃនេះ ទន្លេដទៃទៀតនៅក្នុងប្រទេសកម្ពុជាដូចជាទន្លេមេគង្គខេត្តកំពង់ចាម,​ទន្លេបាសាក់ចតុមុខ, ទន្លេមេគង្គអ្នកលឿង, ទន្លេបាសាក់កោះខែល, ទន្លេសាបព្រែកក្កាមនិងបឹងទន្លេសាបកំពង់លួង​ នៅតែបន្តកើនឡើងបើប្រៀបធៀបនឹងថ្ងៃម្សិលមិញ។

សូមជម្រាបថាមកដល់ វេលាម៉ោង៧ព្រឹកថ្ងៃនេះ​ កម្ពស់ទឹកទន្លេមេគង្គកំពង់ចាម ១៥,៣៣ម៉ែត្រ (កម្រិតកម្ពស់ប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ) និងកម្ពស់ទឹកទន្លេបាសាក់កោះខែល ៧,៦៩ ម៉ែត្រ(កម្រិតកម្ពស់ប្រុងប្រយ័ត្ន​ ៧,៤០ម៉ែត្រ)៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation