រថយន្តឈៀកចល័ត នឹងចុះទៅដល់ខេត្តប៉ៃលិននិងស្វាយរៀង ពីថ្ងៃទីស្អែក ដល់ ថ្ងៃ១៧សីហា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសឲ្យដឹងថា សម្រាប់បងប្អូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិននិងស្វាយរៀង អាចយករថយន្តមកត្រួពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៨។

ក្រសួងសាធារណការ បានឲ្យដឹងទៀតថា បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ ខេត្តប៉ៃលិននិងស្វាយរៀងរួចហើយ
រថយន្ត ឆៀកចល័ត របស់ក្រសួងនឹងបន្តចុះទៅកាន់ខេត្តស្ទឹងត្រែងនិងខេត្តព្រៃវែងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែសីហា​ ហើយនឹងបន្តចុះទៅកាន់ ខេត្តកំពង់ធំ
ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១ខែ សីហា ឆ្នាំ២០១៨។

ចំពោះការប្រកាស ពីការបរិច្ឆេទ នៃការចុះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឆៀក ចល័ត នៅតាមបណ្ដាខេត្តខាងលើ ក្រសួងសាធារណការ បានបញ្ជាក់ឲ្យ ប្រជាពលរដ្ឋ ទាក់ទង សម្រាប់ព័ត៌មានបន្ថែម ទៅកាន់លេខ ទូរសព្ទលេខ ចល័ត​ ០១២ ៩៩០ ២២៣ និង ០៦៩ ៥៦៧ ៨២២៕(CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation