សមាគមSMEខេត្តដឹកនាំសមាជិកបរិច្ចាគឈាមដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ព្រះសីហនុ៖ ដើម្បីចូលរួមការងារមនុស្សធម៌កាលពីថ្ងៃទី១១សីហាឆ្នាំ២០១៨លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ខេត្តព្រះសីហនុ រួមជាមួយសមាជិក វិស័យឯកជន ចំនួន៥អង្គភាព ទៅបរិច្ចាគឈាម ជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុប្រមាណជាជិត៤០នាក់។

​ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ខេត្តព្រះសីហនុបានឲ្យដឹងថា ការដឹកនាំផ្តល់ឈាមជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុពេលនេះ ក្នុងន័យការងារមនុស្សធ៌ម ដើម្បីរួមចំណែកជួយសង្គ្រោះអាយុជីវិតមនុស្សទូទៅនៅពេលដែលពួកគាត់ត្រូវការជាបន្ទាន់និងដើម្បីជួយដល់ការងារសង្គម តាមរយៈវិស័យឯកជន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកឧកញ៉ា វណ្ណ សុខហេង បានបញ្ជាក់បន្ថែមថា​ ការផ្តល់ឈាមគឺ ជាការផ្តល់ក្តីសង្ឃឹមមួយ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស និងផ្តល់ស្នាមញញឹមជាថ្មី ទៅដល់ជនរងគ្រោះ ឬអ្នកជំងឺ​ ហើយលោកសង្ឃឹមថានិងមានស្ថាប័នរដ្ឋ​ ឬក៍វិស័យឯកជននានាចួលរួមការងារមនុស្សធម៍ក្នុងការផ្តល់ឈាមដល់មន្ទីរបង្អែកខេត្តព្រះសីហនុ ដើម្បីជួយសង្គោ្រះទៅដល់អាយុជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់។

លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់សមាជិក របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ខេត្តព្រះសីហនុ និងសាលាអន្តរជាតិអាយដៀស៊សនិងបណ្តាក្រុមហ៊ុនផ្សេងៗទៀតដែលបានរៀបចំកម្មវិធីបរិច្ចាគឈាម ជូនមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយដល់ជនរងគ្រោះ ឬអ្នកជំងឺ ដែលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលពួកគាត់ត្រូវការឈាមជាចំបាច់។

លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តក៍បានកោតសសើចំពោះទឹកចិត្តមនុស្សធម៌របស់លោកប្រធានសម្ព័ន្ធសមាគមសហគ្រាស់ធុនតូចនិងមធ្យមដែលបានគៀងគរសមាជិករបស់ខ្លួនមកបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យនាពេលនេះ​ ខណៈពេលដែលមន្ទីរពេទ្យកំពុងមានតម្រូវការឈាមជាចាំបាច់ក្នុងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅ ហើយលោកសង្ឃឹមថានឹងមានសប្បុរសជននានាចូលរួមបរិច្ចាគឈាមបន្តបន្ទាប់ទៀតដើម្បីបំពេញតម្រូវឈាមក្នុងខេត្ត៕ អត្ថបទ៖ ប៉ៃ​ សុ​ឃី​ម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation