អភិបាលខេត្តបន្ទាយមានជ័យនាំយកស្បៀងជូនកងកម្លាំងដែលកំពុងជួយច្រូតស្រូវដែលលិចទឹកនៅស្រុកមង្គលបូរី
| ព័ត៌មានជាតិ
SHARE

បន្ទាយមានជ័យ៖ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងជូនកងកម្លាំងចម្រុះស្ថាប័នដែលកំពុងចុះជួយច្រូតកាត់ ស្រូវទុំដែលកំពុងលិចទឹកជាង២ពាន់ហិកតានៅឃុំរហាត់ទឹក ស្រុកមង្គលបូរី។ 

អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា មានស្រុក.ក្រុងចំនួន២ ដែលមានដំណាំស្រូវប្រជាកសិកររងការលិចលង់ សរុបប្រមាណជាង ២២០០ហិកតា ដែលក្នុងនោះក្រុងសិរីសោភ័ណប៉ះពាល់ ២០០ហិតានិងស្រុកមង្គលបូរីជាង២០០០ហិក ដែលប៉ះពាល់ធ្ងន់ធ្ងរជាគេគឺក្នុងឃុំរហាត់ទឹក។

ឯឧត្តមសួន បវរ បន្តទៀតថា ទោះបីជាអាជ្ញាធរខេត្តនិងមន្ទីជំនាញពាក់ព័ន្ធបានព្យាយាមរំដោះទឹក ដោយការកាយប្រព័ន្ធបង្ហូរផ្នែកខាងក្រោម យ៉ាងណាក៏ដោយ មកដល់ពេលនេះទឹកជំនន់ដែលបន្តជន់លិចបានធ្វើឱ្យស្រូវប្រមាណ៦០០ហិកតាខូចខាតទាំងស្រុង។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥និងជាមេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ បានថ្លែងអំណរអរគុណ ចំពោះការយកចិត្តទុកពីអភិបាលខេត្តបន្ទាយមានជ័យ និងមន្ទីស្ថាប័នពាក់ព័ន្ឋ ដែលបាននាំយកនូវស្បៀងជូនកងកម្លាំងដែលកំពុងចុះជួយច្រូតកាត់ ស្រូវប្រជាពលរដ្ឋដែលកំពុងលិចទឹកក្នុងឃុំរហាត់ទឹកនិងឃុំបត់ត្រង់។លោកបានបញ្ជាក់ថា ដោយមានការណែនាំពីឯកឧត្តម ប៊ុន សេង អគ្គបញ្ជាការរងកងទ័ព ជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥ លោកបានដឹកនាំកម្លាំងកងពលតូចថ្មើរជើងលេខ៥១ សហការយោធារតំបន់ប្រតិបត្តិការសឹករងខេត្តនិង យោធាការិយាល័យទី២ យោធភូមិភាគទី៥ សរុបចំនួន៥០០នាក់ ចុះជួយអន្តរាគមន៍ច្រូតស្រូវស្រាល(ប្រភេទស្រូវសែនក្រអូប) របស់ប្រជាពលរដ្ឋ ដោយបែងចែកជាក្រុមដែលមានគ្នាពី ១០ ទៅ១៥នាក់ សម្រាប់ជួយច្រូតកាត់ស្រូវប្រជាកសិករតាំងពីថ្ងៃទី០៨ សីហាមកម្ល៉េះ ដែលមកដល់ថ្ងៃទី ១១  សីហាច្រូតកាត់បានជាង៦០ហិកតាតែប៉ុណ្ណោះក្នុងចំណោមស្រូវដែលលិចជាង២ពាន់ហិកតានោះ។

ឧត្តមសេនីយ៍ទោ សេង ធារិន បន្តថា ដោយមើលឃើញថា ការជួយច្រូតកាត់មានភាពយឹតយ៉ាវ ហើយស្រូវក៏ចាប់ផ្តើមខូចទ្វេជា១០បើធៀបនឹងស្រូវ ដែលច្រូតបាន លោកក៏បានរាយការណ៍ជូនមេបញ្ជាការយោធភូមិភាគីទី៥ ហើយក៏ទទួលបានកម្លាំងចុះជួយបន្ថែមទៀត ដែលមកពីអង្គភាពកងពលតូច ថ្មើរជើងលេខ៥២ ចំនួន១៣០នាក់,អង្គភាពកងពលតូចថ្មើរជើងលេខ៥៣ចំនួន១២០នាក់, កងរថក្រោះយោធភូមិភាគទី៥ចំនួន៥០នាក់ និង អង្គភាពយោធា ស៊ើបការយោធភូមិភាគទី៥ចំនួន៥០នាក់ ដែលសរុបកងកម្លាំងយោធាបន្ថែមមានចំនួន៨៥០នាក់ ដែលកំពុងចុះជួយច្រូតស្រូវប្រជាពលរដ្ឋនៅឃុំរហាត់ទឹក និងឃុំបត់ត្រង់ ស្រុកមង្គលបូរីនេះ។

ជាមួយគ្នានេះឧត្តមសេនីយ៍ទោ សេង ធារិន ថ្លែងអំណរអគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងរាស្គ្រមណ្ឌលខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់បាននាំយកស្បៀងតាមរយៈឯកឧត្តមអភិបាល ជូនដល់កម្លាំង ដែលកំពុងចុះជួយច្រូតកាត់និងប្រមូលផលស្រូវ ជូនប្រជាពលរដ្ឋនាពេលនេះ៕(ប៊ុន ចាន់ថន) 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation