សូមប្រុងប្រយ័ត្ន ទុសេខ្សែភ្លើងឆេះផ្ទះ១ខ្នងខ្ទេចក្នុងរយៈពេលតែ៤៥នាទីនៅក្រុងពោធិ៍សាត់
| ព័ត៌មានជាតិ
SHARE

(ពោធិ៍សាត់) ៖ ផ្ទះថ្មក្រោមឈើលើ១ខ្នងទំហំ ១០ គុណ ១២ ម៉ែត្រត្រូវបានអគ្គីភ័យលេបត្របាក់ក្នុងរយះពេល៤៥នាទីប៉ុណ្ណោះ។

ហេតុការណ៏នេះគឺកើតឡើងនៅវេលាម៉ោង១០ និង ៤០នាទីព្រឹកថ្ងៃទី១១ខែសីហា ស្ថិតក្នុងភួមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។

មន្ត្រីនគរបាលពន្លត់អគ្គីភ័យបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះស្មាន ប្រពន្ធឈ្មោះកាស ជនជាតិខ្មែរឥស្លាមរស់នៅភួមិឃុំកើតហេតុ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងពួកគាត់ឮស្នូរផ្ទុះនៅលើ ដំបូលត្រង់ចំណុចស៊កខ្សែភ្លើង ហើយក៍ឃើញអណ្តាតភ្លើងឆេះតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ២គ្រឿងគឺ១របស់ ស្នងការដ្ឋាននគរបាលខេត្តនិង១គ្រឿងទៀតរបស់អធិការដ្ឋាននគរបាលស្រុកកណ្តៀង។

ក្នុងហេតុការណ៏ទោះបីជាផ្ទះ១ខ្នងនេះត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង ប៉ុន្តែសមត្ថកិច្ចបានទប់ស្កាត់មិនឲ្យឆេះដាលដាល ដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ ករណីនេះសមត្ថកិច្ចបានសន្និដ្ឋានជាបឋម គឺអាចបណ្តាលមកពីទុសេខ្សែភ្លើង៕

អត្ថបទ៖សេង ប៊ុនធឿន 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation