ល្បិចជួញដូរគ្រឿងញៀនថ្មីត្រូវបានសមត្ថកិច្ចកម្ពុជាបំបែកបាន ដោយរឹបអូសបានថ្នាំញៀនជិត១០០គីឡូក្រាម
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាមួយថ្នាំញៀនជិត១០០គីឡូក្រាមលាក់បង្កប់ជាមួយចំណីសត្វ ផ្ញើមកពីប្រទេសអាល្លឺម៉ង់ តាមប្រៃសណីយ៍កម្ពុជា ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនៅថ្ងៃទី១១ ខែសីហានេះ បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបការលាក់បង្កប់គ្រឿងញៀន មកពីប្រទេសអាល្លឺម៉ង់នេះ បានធ្វើឡើងដោយ មានកិច្ចសហការគ្នារវាង កម្លាំងជំនាញនៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ជាមួយកម្លាំង ចម្រុះប្រចាំការនៅប្រៃសណីយ៍កម្ពុជា ដឹកនាំសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។


ប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនតាមប្រៃសណីយ៍ ផ្ញើចេញពីប្រទេសអាល្លឺម៉ង់ មកប្រទេសកម្ពុជា ដោយលាក់បង្កប់ ជាមួយចំណីសត្វ នៅចំណុចប្រៃសណីយ៍កម្ពុជា ផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ លទ្ធផល ឃាត់ខ្លួនជនជាតិចិនម្នាក់ ឈ្មោះ YAO ZEYE  អាយុ៣៣ឆ្នាំ និងរឹបអូសវត្ថុតាង គ្រឿងញៀនប្រភេទថ្នាំគ្រាប់ (Logo LV) អ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុប ៩៨គីឡូក្រាម។


បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការបន្តនីតិវិធី៕

អត្ថបទ ÷ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation