រថយន្តទម្ងន់លើសពី១០តោនត្រូវបានហាមមិនឱ្យធ្វើដំណើរលើផ្លូវលេខ៧៣ ឆ្លូង-ក្រចេះ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន និង រដ្ឋបាលខេត្តក្រចេះ បានប្រកាសផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នសម្រាប់ រថយន្តធុនធំផ្ទុកទម្ងន់លើសពី១០តោន ធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ ៧៣(ឆ្លូង-ក្រចេះ) ក្នុងអំឡុងពេលមានទឹកជំនន់ ដើម្បីការពារការបាក់ស្រុតផ្លូវ ស្រុតចិញ្ចើមផ្លូវា ក្បាលស្ពាននិងលូទទឹងផ្លូវជាដើម។

ការផ្អាកចរាចរណ៍រថយន្តធុនធំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃជូនដំណឹងរហូតដល់ទឹកជំនន់ស្រកវិលទៅរកសភាពល្អប្រសើរឡើងវិញ។

សូមជំរាបថា ការជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះធ្វើឡើង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចុះពិនិត្យស្ថានភាពផ្លូវនានានៅក្នុងខេត្តក្រចេះដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ដោយ ឯកឧត្ដមស៊ុន ចាន់ថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងសូមរាយការណ៍មកក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ពីករណីការគំរាមកំហែងដោយទឹកជំនន់នេះ ជាពិសេសសូមកុំបើកបរលើសល្បឿនកំណត់ និងសូមធ្វើដំណើរប្រកបដោយសុវត្ថិភាព៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation