១០នាក់ស្លាប់និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃ១១សីហានេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេស ប្រចាំថ្ងៃទី១១ ខែសីហានេះ បង្ហាញថា គិតចាប់ពីម៉ោង ២ រសៀលថ្ងៃទី១០ ខែសីហាដល់ម៉ោង២ រសៀលថ្ងៃទី១១ ខែសីហា មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើងនៅទូទាំងប្រទេស ចំនួន៥លើក ដែលបណ្ដាលឲ្យមានមនុស្សស្លាប់៣ នាក់,​ របួសធ្ងន់ របួសធ្ងន់៥នាក់,​របួសស្រាល២ នាក់ និងបណ្ដាលឲ្យខូចខាតយានយន្តសរុប ៦គ្រឿង។


នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ទាំង៥ លើកនេះ គឺដោយសារអ្នកបើកបរបើកបរលើសល្បឿនកំណត់,​មិនគោរពសិទ្ធិ នឹងប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់។ 


របាយការណ៍ដដែលបញ្ជាក់ថា ខេត្តរាជធានីដែលកើតមានគ្រោះថ្នាក់ចរាចរនិងជនរងគ្រោះច្រើនជាងគេ រួមមានខេត្តក្រចេះ,​ ខេត្តស្វាយរៀងនិងខេត្តព្រះវិហារ។ 

ជាមួយនឹងរបាយការណ៍នេះ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ ក៏បានបង្ហាញរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល១១ ថ្ងៃក្នុងខែសីហាឆ្នាំ២០១៨ ដោយគិតចាប់ពីថ្ងៃទី០១  ដល់​ ១១​ សីហា​ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះ មានគ្រោះថ្នាក់ចរាចរណ៏ កើតឡើងសរុបចំនួន៨៣ លើ ក​ បណ្ដាលឲ្យមនុស្សស្លាប់៣៩នាក់ របួសសរុបនិងរបួសធ្ងន់ស្រាល១០៤ ហើយគ្រោះថ្នាក់ចរាចរណ៍រយៈពេល ១១ថ្ងៃនៃខែសីហានេះកើតមានឡើងច្រើនជាងគេ នៅខេត្តបន្ទាយមានជ័យ កំពង់ចាម, ពោធិ៍សាត់,រតនគិរី, ព្រៃវែង រាជធានីភ្នំពេញ និងខេត្តកណ្ដាល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation