តម្លៃគុណធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ជាគំរូនៃវប្បធម៌ចែករំលែកនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ៖ "ចុះពីផ្លូវគោក ឆ្លងសាឡាងតាមទឹក, ចុះពីទឹក ឆ្លងកាត់ផុក ធ្វើយ៉ាងណា បានជួបជាមួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់​ផ្ទាល់! " នេះជាពាក្យសម្តីមួយឃ្លារបស់មន្ត្រីជាន់ខ្ពស់កាកបាទក្រហមកម្ពុជាមួយរូប បន្ទាប់ពីអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​អញ្ជើញចុះជួបសំណេះសំណាល​ សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ ចំនួន​ ២.៦៧១គ្រួសារទៀត​ រស់នៅភូមិចំនួន​ ១០​ នៃឃុំកំពង់ទ្រាស​ និងឃុំកោះពីរ​ នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃសៅរ៍ ទី ១១​ ខែ​សីហា​ ឆ្នាំ​២០១៨​ នេះ។

កម្មវិធីប្រគល់អំណោយមនុស្សធម៌នេះបានប្រារព្ធធ្វើឡើងនៅទួលសុវត្ថិភាព ដែលស្ថិតនៅក្នុងភូមិទី៥​ ចម្ការគរ​ ឃុំកំពង់ទ្រាស​ ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។

ជាមួយនឹងការចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន​ ២.៦៧១គ្រួសារ​ ខាងលើនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តត្បូងឃ្មុំ​ ​នូវ​ស្បៀង​ និងសម្ភារប្រើប្រាស់​ចំនួន ១.៣៦៦គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះនៅ​ ឃុំព្រែកអាជី​ (មាន​ ៦ភូមិ)​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ បន្តទៀត។


តាមរយៈរូបភាព ដែលទទួលបានពីមន្ត្រីកាកបាទក្រហមកម្ពុជា បានបង្ហាញពីសកម្មភាព ដ៏គួរឲ្យកោតសរសើរ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុនសែន ដែលសម្ដេច បានបំពេញបេសកម្មមនុស្សធម៌ នាថ្ងៃចុងសប្តាហ៍ ដោយមិនគិតពីការនឿយហត់ ជាមួយនឹងការធ្វើដំណើរផ្លូវឆ្ងាយ ឆ្លងកាត់ទាំងផ្លូវគោកនិងផ្លូវទឹក ដើម្បីចុះទៅជួបដោយផ្ទាល់ ជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។

នៅក្នុងពិធីប្រគល់អំណោយនិងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានដើរលុយផុក លុយទឹក ដើម្បីប្រគល់អំណោយដោយផ្ទាល់ដល់ដៃប្រជាពលរដ្ឋ។

ជាមួយនឹងសកម្មភាពមនុស្សធម៌ប្រកបដោយគុណធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន​ រ៉ានីហ៊ុនសែន សង្កេតឃើញថា សម្ដេចទទួលបានការគោរពស្រឡាញ់ ដោយស្មោះស្ម័គ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈកាយវិការទទួលរាក់ទាក់ ទឹកមុខរីករាយ ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។


សូមជំរាបថា​ គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម និងក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត​ (ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត)៕
(CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation